ប្រទេសវៀតណាម៖ កាលពីពេលថ្មីៗនេះ កាសែតអន្តរជាតិ AP បានរាយការណ៍ថា មានករណីគ្រោះទឹកជំនន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងរហូតដល់៦៨នាក់ ព្រមទាំងបាត់ខ្លួនជាង៣៤នាក់ នៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងតំបន់ខ្លះ ទឹកមានកំពស់រហូតដល់ 2.40m។

ដោយឡែកមួយវិញទៀត កាសែត ដេលីមែល ក៏បានចុះផ្សាយថា មានក្មេងប្រុស អាយុទើបតែ៣ឆ្នាំ បានលេងជាមួយពស់ថ្លាន់យក្ស ដែលមានប្រវែងជាង៦ម៉ែត្រ យ៉ាងសប្បាយរីករាយ នៅក្នុងទឹកដែលកំពុងជន់លិចនោះផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងជនជាតិវៀតណាមនោះ មានអាយុ៣ឆ្នាំ កំពុងលេងជាមួយពស់ថ្លាន់យក្ស ដែលមានទំងន់ជាង៨០គីឡូក្រាម តែពស់ថ្លាន់យក្សនោះ ត្រូវបានឪពុកម្តាយរបស់គេ យកមកចិញ្ចឹមរយៈពេល ៤ឆ្នាំមកហើយ។

ខណៈពេលមានទឹកជំនន់ ជន់លិចស្រុកភូមិនោះ ឪពុកម្តាយរបស់ក្មេងខាងលើ បានព្រលែងពស់យក្សនោះ ឲ្យលេងក្នុងទឹកជាមួយកូនរបស់ខ្លួនតែម្តង ធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ូក រហូតដល់មានអ្នកស៊ែរ និង Like ជាច្រើនផងដែរ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ុត