[ភ្នំពេញ]: ក្រុមហ៊ុន Vivo ជាស្លាកសញ្ញាស្មាតហ្វូន ដ៏ល្បីល្បាញនៅលើពិភពលោក បាននាំយក Vivo V7+ ជាស្មាតហ្វូនដំបូងគេបង្អស់ លើពិភពលោក បំពាក់នូវកាមេរ៉ាមុខសម្រាប់ថតសែលហ្វីទំហំ ២៤មេហ្កាភិចហ្សែល ជាមួយនឹងអេក្រង់លាតសន្ធឹង FullViewTM Display ទំហំ 5.99អ៊ីញ មកកាន់ទីផ្សារប្រទេសកម្ពុជា ជាផ្លូវការ ដោយមានកំពូលតារាចម្រៀងតំលៃខ្លួន ខ្ពស់កប់ពពក លោក ព្រាប សុវត្ថិ ជាឯកអគ្គរាជទូត តំណាងថែមទៀតផង។

Vivo V7+ គឺជាស្មាតហ្វូនផ្តោតទៅ លើការថតរូបស្អាត និងការកម្សាន្តដ៏សម្បូរបែប ដែលសក្តិសមបំផុត សម្រាប់យុវវ័យ និងមនុស្សសម័យថ្មី។ វាមានលក្ខណៈពិសេស និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ថ្មីៗ ប្លែកៗ ដែលពិបានស្វែងរក នៅលើស្មាតហ្វូនដ៏ទៃ។

កាមេរ៉ាមុខទំហំ 24មេហ្កាភិចហ្សែល នៅលើស្មាតហ្វូន Vivo V7+ បានភ្ជាប់មកជាមួយនឹងមុខងារ ជំនួយសម្រស់ជំនាន់ទី ៧ និងមុខងារបន្ថែមសម្រស់ ពេលសន្ទនាជាវីដេអូ អាចជួយអោយអ្នកថតរូប សែលហ្វីបានកាន់តែស្អាត តាមបែបធម្មជាតិ បំបាត់ស្លាកស្នាម ក៏ដូចជាពេលសន្ទនា ជាវីដេអូជាដើម។ បន្ថែមលើសពីនេះទៅទៀត វាក៏មានបំពាក់នូវ កាមេរ៉ាក្រោយទំហំ 16MP ដែលមានមុខងារថតរូបអាជីពអាចថតរូបបានស្អាតគ្រប់ចំណុចថែមទៀតផង!

Vivo V7+ ភ្ជាប់មកជាមួយអេក្រង់លាតសន្ធឹង 18:9 FullViewTM Display ទំហំ 5.99 អ៊ីញ ផ្តល់ជូននូវផ្ទៃបង្ហាញរូបភាព 12,5% បន្ថែមទៀតបើប្រៀបនឹងអេក្រង់ 16:9 ធម្មតា។ នេះជាបទពិសោធន៏ថ្មីនៃការអានអក្សរ មើលវីដេអូ ក៏ដូចជាការលេងហ្គេមកាន់តែអស្ចារ្យ កាន់តែងាយស្រួល!

Vivo V7+ បានបំពាក់ដោយស៊ីភីយូប្រភេទ Octa-core Qualcomm, 4GB RAM, 64GB ROM ធានាឱ្យការប្រើប្រាស់ មានភាពរលូន។ វាក៏បានបំពាក់មកជាមួយឈីប AK4376A Hi-Fi ដែលផ្តល់ជូនការ ស្តាប់តន្រ្តីបានយ៉ាងពិរោះរន្តំ ដូចទស្សនាការប្រគុំផ្ទាល់ផងដែរ។ Vivo V7+ ដំណើរដោយ ប្រព័ន្ធប្រតិបត្តិការ Funtouch 3.2 Base on Android 7.1 ដែលមានលក្ខណៈពិសេស ងាយស្រួលប្រើ ជាមួយនឹងមុខងារមាន ប្រយោជន៍ជាច្រើនដូចជា មុខងារចែកអេក្រង់ 3.0 និង មុខងារដោះសោរ ដោយស្កេនទម្រង់មុខ ដែលធ្វើឲ្យវាក្លាយជា ដៃគូដ៏ល្អបំផុតសម្រាប់ជីវិត ប្រចាំថ្ងៃរបស់អ្នក។

មុខងារពិសេសៗ ៖
-មុខងារបន្ថែមពន្លឺភ្លើងស្រទន់ពេលថតសែលហ្វី
-មុខងារបន្ថែមសម្រស់ពេលថតសែលហ្វី
-មុខងារកាមេរ៉ាអាជីព
-Face Acess: ដោះសោរដោយស្កេនទម្រង់មុខ
-បច្ចេកវិជ្ជាតន្ត្រី Hi-Fi
-មុខងារចែកអេក្រង់ 3.0
-មុខងារកម្មវិធីបំបែកខ្លួន
-មុខងារទប់ស្កាត់ការរំខានពេលលេងហ្គេម
-មុខងារបន្ថែមសម្រស់ពេលសន្ទនាជាវីដេអូ

Vivo V7+ មានលក់នៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងតំលៃពិសេសបំផុត 399ដុល្លារជាមួយនឹងការ ថែមជូនកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ។
បច្ចុប្បន្ននេះក្រុមហ៊ុន vivo បាននាំចូលផលិតផល ក្នុងទីផ្សារកម្ពុជា នូវស្មាតហ្វូនចំនួន7ម៉ូដែល ដែលមានដូចជា V7+, V5Plus, V5s, Y69, Y55s, Y53, Y51 ដែលមានតំលៃចាប់ពី ១៣៩ដុល្លារអាមេរិច រហូតដល់ ៣៩៩ដុល្លារអាមេរិច។

គួរបញ្ជាក់ផងដែរថាអ្វីដែលធ្វើអោយស្មាតហ្វូន vivo ទទួលបានជោគជ័យ និងបោះជំហានលើទីផ្សារ នៅពិភពលោក បានយ៉ាងឆាប់រហ័សនោះ ដោយសារស្មាតហ្វូន vivo មានចំណុចពិសេសលេចធ្លោរ លើកាមេរ៉ាមុខសម្រាប់ ថតសែលហ្វីស្អាត ទំហំធំជាងគេ និងបច្ចេកវិទ្យាតន្រ្តី Hi-Fi ស្តាប់យ៉ាងពិរោះរន្តំមុនគេថែមទៀតផង៕ ដោយ ជីវ័ន្ត

ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ Vivo Cambodia រឺ វេបសាយ៖ www.vivomobile.com.kh