ភ្នំពេញ៖ នារីម្នាក់សង្ស័យឈ្លោះប្រកែកគ្នា ត្រូវបុរសជាសង្សារ ចាប់អារក​ ​កាប់ដៃ​ កាប់ជើង​ បណ្តាល​អោយ​រងរបួស​ធ្ងន់​ ​បង្ករ​អោយមានការ​ភ្ញាក់​ផ្អើល​ឡើង ​កាលពីវេលាម៉ោង ​១​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​បន្ទប់​ជួល​អក្សរ​ C ជាន់ទី១​ ផ្លូវបេតុង​ ភូមិទ្រា៤​ ក្រុម៤​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

​​នារីរងគ្រោះ មានឈ្មោះ​កែវ ស្រីណាក់ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ​ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ មានស្រុកកំណើត​ ឃុំភ្ញៀស​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ ។​ ចំនែក​បុរស​ជាជនដៃដល់ ត្រូវជាសង្សារ មានឈ្មោះ​ សៀវ ហ្វូង ​អាយុ២៥ឆ្នាំ មុខរបរបញ្ចូលបទចំរៀង នៅផ្សារត្រពាំងឈូក ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅខេត្តកំពង់ចាម។

​​តាម​ប្រភពព័ត៌មាន ​ពី​អ្នកជិតខាង ​ដែល​ជួល​បន្ទប់​ក្បែរនោះ​ និង​សុំមិន​បញ្ចេញ​ឈ្មោះ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ នៅវេលា​ម៉ោង​​​១១យប់​ ពួក​គាត់​បានលឺ​សំលេង ប្រត្រាយប្រតប់​គ្នា និង​មានសំលេង នារី​រងគ្រោះ​​ស្រែកថា ជួយ​ផង​ “មាន​គេកាប់​ខ្ញុំ​ និង​អារក​” ពេលឮដូច​នេះ​ អ្នក​ជិតខាង​ម្នាក់​ បានដើរទៅ​គោះទ្វារ សួរ​ថា មាន​រឿង​អ្វី​ ស្រាប់តែ​ពេល​នោះ ​​បុរស​ជាជនដៃដល់ បានឆ្លើយតប​មកវិញ​ថា​ កុំចេះដឹង​រឿង​គ្រួសារ​គេ​ បន្ទាប់​ពី​និយាយ​រួច​​ ក៏ស្រាប់តែ​ស្ងាត់​មាត់​ បាត់​អស់​មួយសន្ទុះទៅ​ ។

​​ប្រភពដ​ដែល ​បានបន្តទៀតថា​ លុះ​ដល់​ពេល​កើតហេតុ​ ពួក​គាត់​បាន​លឺ​សំលេង​ ស្រែក​អោយគេ​ជួយ​ម្តងទៀត​ ក៏ពួក​គាត់​បាន​បើក​ទ្វារផ្ទះ​ ចេញ​មកមើល​ ស្រាប់តែឃើញ​ បុរស​ជា​សង្សារ​ បានរត់​ចុះ​ទៅ​ក្រោម ​រត់គេចខ្លួន​បាត់ស្រមោល​ ចំនែកនារី​រូប​នោះ​ ដើរ​ចេញ​មក​ក្រៅ​ ទាំង​សភាព ​ហូរឈាម​ពេញ​ខ្លួន​ មានទាំង​ស្នាម​ អា​បំពង់​ក​ និង​រយះ​ដៃរយះ​ជើង​ ឃើញ​ដូចនេះ​ពួក​គាត់​ បានស្រែក ​ផ្អើល​ឆោ​ឡោ​​ឡើង​ រួចហើយបាន​ជួយ​ ដឹក​នារី​រូប​នោះ​តាម​ម៉ូតូ​ យកទៅ​សង្គ្រោះ​ នៅ​មន្ទីពេទ្យ​ព្រះ​កុសុមះ​ និង​បាន​ផ្តល់ដំណឹង​នេះ ​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ​អោយ​ចុះ​មកមើល​ កន្លែង​កើតហេតុ​ផងដែរ​ ។

លុះ​សមត្ថកិច្ច​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ ឃើញ​សុទ្ធតែ​ឈាម ​ក្រហម​ច្រាលពេញ​បន្ទប់​ជួល​ និង​បានរក​ឃើញ​ កាំបិតបុ័ងតោចំនួន២ មាន​ប្រឡាក់​ឈាម​ផងដែរ។ បន្ទាប់​ពី​ចុះ​ទៅ​ពិនិត្យ​ កន្លែង​កើតហេតុរួច​ សមត្ថកិច្ច​បានចុះ​ ទៅ​មើល​ជនរងគ្រោះ​ នៅមន្ទីរពេទ្យ​ ដើម្បី​សាកសួរ​ ពី​និង​ធ្វើ​កំណត់ហេតុ​ដំណើររឿង​ តែជនរងគ្រោះ ​មិន​ទាន់​និយាយ​បាន​ នៅឡើយ​នោះទេ​ ទើប​មិន​ដឹង​ថា រឿង​នេះ​ផ្តើម​ចេញ​ ពី​រឿង​អ្វី​អោយ​ប្រាកដ​។

​​នៅក្នុង​ករណី​នេះ ​សមត្ថកិច្ច​មិនទាន់​ អាចបង្ហើប​ប្រាប់​ថា​ ជាករណី​អ្វី​ អោយ​ប្រាកដ​នោះទេ​ គឺ​ពួកគាត់​រងចាំ​ ជនរងគ្រោះ​ចេញ​ពី​បន្ទប់​ស ង្គ្រោះ​បន្ទាន់​សិន​ ទើប​ធ្វើ​ការ​សាកសួ​រ​ និង​ស្វែង​រក​ជន​សង្ស័យ​ផងដែរ​ ៕

សហការី KBN