ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋម្នាក់បានដើរកាត់ព្រៃ ស្រាប់តែប្រទះឃើញអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ បង្កឲ្យភ្ញាក់​ផ្អើលឡើង កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី៩​ ខែតុលា ឆ្នាំ២០១៧ នៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត។

បើតាមសម្ដីរបស់លោក ស៊ុត សុខុន អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានដើរកាត់ព្រៃ នៅចំណុចខាងលើ ស្រាប់តែប្រទះឃេីញគ្រាប់កាំភ្លេីងត្បាល់ប្រភេទ១២០មិល្លីម៉ែត្រ ចំនួន១៧គ្រាប់ និងក្បាលគ្រាប់១២០ ចំនួន០៩គ្រាប់។

លោក ស៊ុត សុខុន បានបន្តថា បន្ទាប់ពីឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់បែបនេះ លោកក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកប្រមូលយកទៅប្រគល់ជូនអង្កការដោះមីនកម្ពុជា ដើម្បីកម្ទេចចោល៕