ភ្នំពេញ៖ បើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទៃមេឃមានសភាពអាប់អួ អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី ១៣-២២ ខែតុលា ឆ្នាំ​២០១៧។ នៅ រាជធានី និងខេត្តជាច្រើន អាចប្រឈមនឹងជំនន់ទឹកភ្លៀង។