សិល្បៈ៖ ប្រិយមិត្តជាច្រើនសុទ្ធតែជ្រាបថា លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន គឺជាភរិយាអ្នកឧកញ៉ា គិត ម៉េង ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភចាយមិនខ្វះមួយរូប ប៉ុន្ដែលោកជំទាវ បែរជាមិនប្រកាន់ខ្លួន មកប្រើប្រាស់ជីវិតយ៉ាងសាមញ្ញធ្វើឱ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមប្រើប្រាស់សង្គមហ្វេសប៊ុកលួចកោតសរសើរគ្រប់គ្នា ។

ជាក់ស្ដែងណាស់ តាមរយៈរូបថត ២ សន្លឹកនេះ គេឃើញលោកជំទាវ ស្រីតូច ចំណាន មិនប្រើប្រាស់រថយន្តទំនើបៗតម្លៃខ្ពស់កប់ពពករបស់ខ្លួននោះទេ បែរជាមកជិះរ៉ឺម៉ក់កង់បី បង្ហាញពីជីវិតយ៉ាងសាមញ្ញកម្រនឹងបានឃើញបែបនេះទៅវិញ ព្រមជាមួយនឹងទឹកមុខញញឹមញញែមស្រស់ស្រាយថែមទៀតផង ។

បន្ទាប់ពីបានឃើញលោកជំទាវ ស្រីតូច ចំណាន បង្ហាញជីវិតយ៉ាងសាមញ្ញ ដោយមិនខ្វល់ពីងារជាជំទាវ និង ទ្រព្យសម្បត្តិស្វាមីចាយមិនខ្វះ បែរជាមកជិះរ៉ឺម៉ក់កង់បីទាំងកណ្ដាលថ្ងៃដូច្នេះ ធ្វើឱ្យមហាជនកាន់តែពេញចិត្តទៅលើទង្វើរបស់លោកជំទាវទ្វេដង ៕ Cake KBN