ខេត្តព្រៃវែង៖ រថយន្តដឹកទូកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលបើកពីមុខ បណ្ដាលឲ្យខូចខាតទាំងសងខាង ហើយអ្្នកបើកបររថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិក្នុងភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកTEECO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5109 ដឹកទូកុងទីន័រ ដោយកន្ទុយរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 4A-1368 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងរថយន្តមួយគ្រឿង (មិនចាំម៉ាក) ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-3982 បើកបរ ក្នុងល្បឿនលឿនដូចគ្នា។ លុះពេលរថយន្តដឹកកុងតឺន័របើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថ​យន្ត​រងគ្រោះ បណ្ដាលឲ្យខូចខាតទាំងសងខាង។


ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក និងរងគ្រោះបានរត់គេចខ្លួនបាត់អស់ លុះបន្តិចក្រោយមក ទើបសមត្ថកិច្ចចុះ​ទៅពិនិត្យ និងវាស់វែង រួចហើយយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី៕