សិល្បៈ៖ នៅប៉ុន្មានថ្ងៃមុន តារាចម្រុះទេពកោសល្យ ខាត់ សុឃីម បានដឹកដៃស្វាមីជាទីស្រឡាញ់ និង ក្រុមគ្រួសារត្រកូលខាត់ ទៅសម្ដែងដល់ក្រៅប្រទេសឯណោះ ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ខាត់ សុឃីម និង ស្វាមីសំណព្វចិត្ត បានបង្ហាញពីភាពផ្អែមល្ហែមបំផុតក្នុងស្នេហ៍វ័យចំណាស់របស់ខ្លួនស្ថិតនៅក្នុងប្រទេសបារាំង និង ប្រទេសស្វីស តាមរយៈរូបថតជាច្រើនសន្លឹកដែលតារាស្រីដួងនេះបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ បង្កឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ។

ដោយឡែកអ្វីដែលពិសេស រូបថតជាច្រើនសន្លឹកដែលតារាស្រីរូបស្រស់ ខាត់ សុឃីម និង ស្វាមី ទម្លាយជាសាធារណៈនេះ ធ្វើឱ្យទស្សនិកជនជាច្រើនបានលាន់មាត់សរសើរពីសុភមង្គលរបស់ពួកគេថា ផ្អែលល្ហែមមិនចាញ់ស្នេហាយុវវ័យថ្មីថ្មោងប៉ុន្មាននោះទេ ។

ចង់ដឹងស្នេហ៍វ័យចំណាស់របស់ ខាត់ សុឃីម និង ស្វាមី ផ្អែមជាងទឹកឃ្មុំខែប្រាំងយ៉ាងណានោះ សូមតាមដានខាងក្រោម ៖ Cake KBN