ប្រទេសថៃ៖ កាលពីពេលថ្មីនេះ គេហទំព័រ BrightTV ប៉ុស្តិ៍លេខ២០ របស់ថៃ បានផ្សាយហេតុការណ៍មួយ ដែលកំលាំងប៉ូលិសទីរួមខេត្ត Ubon Rachani បានទទួលសេចក្តីរាយការណ៍ថា មានស្ត្រីម្នាក់ ត្រូវបានបុរសជនជាតិ បរទេស២នាក់ ក្នុងនោះម្នាក់ជាមិត្តប្រុសរបស់នារីរងគ្រោះ បានចូលទៅចាប់រំលោភនាង ដែលហេតុការណ៍នេះ បានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ។

បើតាមការរៀបរាប់ របស់នារីរងគ្រោះរូបនោះ បានប្រាប់ថា រូបនាងបានស្រលាញ់គ្នា ជាមួយបុរសឈ្មោះ Kera អាយុ២៥ឆ្នាំ ជនជាតិកាម៉េរូន បានរយៈពេល៤ខែមកហើយ។ នៅថ្ងៃកើតហេតុ រូបនាងបានទូរស័ព្ទ ហៅមិត្តប្រុសរបស់នាង ឲ្យមកជួបនៅក្នុងបន្ទប់សណ្ឋាគារមួយ ។

ខណៈពេលនោះ នាងបានចូលទៅដេក និងងូតទឹកចាំមិត្តប្រុសរបស់នាង ដោយពេលនោះ នាងស្ថិតក្នុងអការៈស្រវឹងផង ពេលមិត្តប្រុសរបស់នាងមកដល់ ស្រាប់តែរូបគេបានប្រាប់ថា ចុះទៅទិញស្រោមអនាម័យ នៅខាងក្រោមសណ្ឋាគារ តែពេលដែលគាត់ឡើងមកវិញ ហើយចូលបន្ទប់ នាងក៏មិនបានចាប់អារម្មណ៍មើលនោះដែរ ។

លុះពេលដែលពួកគេទាំង២នាក់ ចាប់ផ្តើមរួមរ័ក្ស ជាមួយគ្នានៅលើគ្រែ ពេលនោះនាងបានយកដៃ ទៅចាប់ដងខ្លួន និងផ្ទៃមុខរបស់មិត្តប្រុស ស្រាប់តែខុសពីធម្មតា ស្រាប់តែបើកភ្នែកមើល ឃើញបុរសដែលកំពុងតែ រួមរ័ក្សជាមួយនាងនោះ មិនមែនជាមិត្តប្រុសរបស់នាងឡើយ តែគឺជាមិត្តភក្តិ របស់មិត្តប្រុសនាង ឈ្មោះអូរីអ៊ូ។

ពេលដឹងភ្លាម នាងបានព្យាយាមរើបំរះខ្លួន ព្រមទាំងស្រែកខ្លាំងៗ តែត្រូវបុរសនោះ បិទមាត់របស់នាងជិត ទើបនាងបានព្យាយាម រើបំរះយ៉ាងខ្លាំងម្តងហើយម្តងទៀត ហើយបានរុញបុរសនោះ ធ្លាក់ចេញពីលើគ្រែ ទើបនាងបានបើកទ្វាររត់ចេញទៅក្រៅ ស្រែកហៅសន្តិសុខឲ្យជួយ ។

ខណៈពេលនេះ កម្លាំងប៉ូលិសកំពុងតាមចាប់ ព្រមទាំងត្រួតពិនិត្យកាម៉េរ៉ាសុវត្ថិភាព នៅតាមផ្លូវនិងសណ្ឋាគារ ដែលកើតហេតុខាងលើ ដោយប៉ូលិសបានធ្វើការសន្និដ្ឋានថា ក្រុមជនល្មើសជាជនជាតិ ទាំង២នាក់នេះ អាចជាក្រុមដែល បោកប្រាស់ស្រីៗ ដោយថតវីដេអូរួមរ័ក្សរបស់នាង ហើយជំរិតទារប្រាក់ពីនារីរងគ្រោះវិញ ។

ទោះជាយ៉ាងណា ក្រុមប៉ូលិសបានធ្វើការ ចោទប្រកាន់បុរសជនជាតិ ទាំង២នាក់ខាងលើនេះ ពីបទចាប់បង្ខំនារីរងគ្រោះ ដោយប្រើកម្លាំងកាយលើស្ត្រីភេទ ៕

ប្រភព៖ សារព័ត៌មាន កាពូក