ប្រទេសថៃ៖ កាសែត ក្នុងស្រុកមួយរបស់ប្រទេសថៃ បានចុះផ្សាយ អំពីវីដេអូឃ្លីបដ៏អាថ៌កំបាំង និងព្រឺព្រួចមួយ ដែលបង្ហាញពីសកម្មភាពកុំព្យូទ័រមួយគ្រឿងនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដែលគ្មានមនុស្សបញ្ជាសោះ តែវាបានបើក ហើយចូលទៅក្នុងកម្មវិធី Google Chrome ហើយបន្តទៅកាន់គេហទំព័រ Yutube បើកចម្រៀងល្បីជាច្រើនបទ ធ្វើឱ្យមានសំឡេងរំខាន ដល់បុគ្គលិកពេទ្យវេណយប់នាំគ្នាផ្អើលមកមើល ។

គួរបញ្ជាក់ដែរថា ហេតុការខាងលើនេះ បានកើតឡើងតាំងពីខែមីនា ឆ្នាំ ២០១៧ មកម្ល៉េះ នៅវេលាម៉ោង ៣ទៀបភ្លើ ក្នុងមន្ទីរពេទ្យមួយកន្លែង មិនបង្ហាញឈ្មោះ នៅប្រទេសថៃ ។
ជុំវិញហេតុការខាងលើនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Harin Sikharinvanranont បានបញ្ជាក់ថា កុំព្យូទ័រមួយគ្រឿងខាងលើនេះ ពិតជាបានបើកដោយខ្លួនឯងពិតប្រាកដមែន ដោយពុំមានអ្នកណាម្នាក់ទៅបញ្ជាវាឡើយ ។

ជាមួយគ្នានេះ ដែរមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន បានបង្ហាញមតិរបស់ពួកគេថា នេះជារឿងអបិយជំនឿមួយ ដែលប្រហែលទាក់ទងនឹងដួងវិញ្ញាណ ពេលខ្លះដោយសារនៅក្នុងមន្ទីរពេទ្យស្ងាត់ខ្លាំងពេក ទើបវិញ្ញាណទាំងនោះ បើកចម្រៀងកំដរអារម្មណ៍ ហើយចំណែកអ្នកខ្លះទៀតបាននិយាយថា នេះប្រហែលជាការរៀបចំកម្មវិធីកុំព្យូទ័រទុកមុនតែប៉ុណ្ណោះ ៕
សហការី KBN
ប្រភព៖ kapook