ប្រទេសថៃ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ូក មានការស៊ែរ វីដេអូឃ្លីបមួយ ដែលបានបង្ហោះផ្អើលពេញប្រទេសថៃ ដោយវីដេអូនោះ ថតបានពេលប្រពន្ធដើម ចាប់បានប្តីរបស់នាង មានស្រីថ្មី ខណៈពេលដែលពួកគេ កំពុងតែឡើងឋានសួគ៌ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។

ក្នុងវីដេអូនោះ គេបានឮប្រពន្ធដើម និយាយថា “ប្តី នរណាក៏ចេះបារម្ភដែរ ថ្ងៃក្រោយកុំចេះតែដើរ យកប្តីគេទៀត” ។ ដោយសារតែអារម្មណ៍ខឹងខ្លាំង ប្រពន្ធដើមរូបនោះ បានវាយទាំងស្រីស្នេហ៍ វាយទាំងប្តីរបស់នាង តែម្តង ហើយថែមទាំងឲ្យមិត្តភក្តិថតវីដេអូទុក ហើយបង្ហោះផ្អើលពេញហ្វេសប៊ូក ទុកជាមេរៀនសម្រាប់ស្រីទាំងឡាយ ដែលដើរយកប្តីគេ និងទុកជាមេរៀន សម្រាប់ប្តីទាំងឡាយ ដែលចូលចិត្តក្បត់ប្រពន្ធ ទៅរកស្រីខាងក្រៅ ៕

ប្រភព៖ សារព័ត៌មាន ថៃធីវី អនឡាន