នេះជាវីដេអូឃ្លីបមួយ ដែលមានអ្នកទស្សនាដ៏ច្រើន ខណៈពេលដែលក្មេងប្រុសម្នាក់ បានកំពុងលេងជាមួយសត្វក្រពើ ដោយមើលទៅពួកគេ ស្និទ្ធិស្នាលជាមួយគ្នាដូចជាមិត្តភក្តិអញ្ចឹង។

បើតាមការពណ៌នាពីអ្នកបង្ហោះ បាននិយាយថា មិនដឹងជាពួកគេទាំង២នាក់ និយាយត្រូវរ៉ូវគ្នា តាំងពីពេលណាមកនោះទេ បើសិនជាឲ្យមនុស្សធម្មតាជ្រើសរើស ប្រហែលមិនជ្រើសរើសយកមិត្ត ជាសត្វក្រពើបែបនេះឡើយ ។

ប្រសិនបើក្រពើនេះ បែរមកខាំក្មេងនេះវិញ ក្មេងម្នាក់នោះនឹងក្លាយជាចំណីដ៏ឆ្ងាញ់របស់វា តែប្រហែលជាពួកគេទាំង២ មាននិស្ស័យជាមួួគ្នាហើយមើលទៅ ព្រោះឃើញលេងជាមួយគ្នារាល់ថ្ងៃ ហើយមើលទៅប្រៀបដូចជាបងប្អូន ឬមិត្តភក្តិយល់ចិត្តគ្នាអញ្ចឹង៕