កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ បានបង្ហោះវីដេអូឃ្លីប ខណៈពេលដែលជាងកាត់សក់ ជនជាតិ Serbia បានកាត់សក់ម៉ូត ដោយឆ្លាក់រូបផ្ទៃមុខរបស់ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំ កំពូលរបស់កូរ៉េខាងជើង ឲ្យអតិថិជនរបស់គាត់ ។

លោក ម៉ារីអូ វ៉ាឡា ដែលជាជាងកាត់សក់ ដ៏ល្បីនៅក្នុងក្រុង ណូវីឆាតដាង ភាគខាងជើងប្រទេស Serbia បានរៀបរាប់ប្រាប់ថា កាលពីយប់ គាត់បានសុបិន្តឃើញ មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន លុះដល់ព្រឹកឡើង គាត់ក៏សម្រេចចិត្តកាត់សក់ ជូនអតិថិជនរបស់គាត់តែម្តងទៅ ហើយជាលទ្ធផល គឺអតិថិជនរបស់គាត់ ពេញចិត្តនិងម៉ូដសក់មួយនេះ ជាទីបំផុត ៕