ថ្មីៗនេះ មានទំព័រហ៊្វេសប៊ុកឈ្មោះ «คุณท้าวศรีสุวรรณภิรมย์ภักดี» បានបង្ហោះវីដេអូឃ្លីបមួយ ដោយបានទទួលការចាប់អារម្មណ៍ ព្រមទាំងមានការចែករំលែកបន្តគ្នា យ៉ាងច្រើនព្រោងព្រាតថែមទៀតផង ។

ប្រភពព័ត៌មាន បានបង្ហាញឱ្យដឹងថា តាមពិតវីដេអូខាងលើនេះ គឺបង្ហាញពីទិដ្ឋភាពនៃពិធីចូលរូបមួយ ដែលមានស្ត្រីពាក់ឈុតពណ៍ផ្កាឈូកម្នាក់ ជាគ្រូរាំ ដើម្បីទាញយកដួងវិញ្ញាណ ឱ្យចូលរូបរបស់នាង តាមចង្វាស់ភ្លេង ។ ក្រៅពីរាំហើយ ស្រ្តីខាងលើថែមទាំងបានស្រែកតាមតន្ត្រី ដែលបានប្រគុំក្នុងពិធីនោះ ។

តាមការ សរសេររបស់ម្ចាស់ហ៊្វេសប៊ុកខាងលើនោះ បានបញ្ជាក់ថា សូមពិចារណា មុនពេលមើលចប់វីដេអូមួយនេះ ក្នុងជំនឿរបស់បុគ្គលរៀងខ្លួន ។
ទោះជាយ៉ាងណាក្ដី គេពុំឃើញមានការបញ្ជាក់ណាមួយ អំពី​ពិធីនេះធ្ វើឡើងនៅកន្លែងណាឱ្យច្បាស់លាស់ឡើយ ដោយគ្រាន់តែដឹងថា ប្រហែលកើតឡើងនៅលើទឹកដីប្រទេសថស ៕
សហការី KBN
ប្រភព៖ khaosod