ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ូកដ៏ល្បីរបស់ថៃមួយ ឈ្មោះ Social Hunter បានបង្ហោះរូបភាព និងវីដេអូ ហើយបានសរសេរថា “នេះជាលើកទី២ហើយ ដែលស្រក់ទឹកភ្នែកនៅលើកញ្ចក់ទូរស័ព្ទ ព្រោះមិនដែលគិតថា ហេតុការណ៍បែបនេះ កើតឡើងជាមួយកូននិងម្តាយបង្កើតខ្លួនឯង”។

បើតាមរយៈវីដេអូឃ្លីប យើងអាចសង្កេតឃើញថា ស្ត្រីម្នាក់ បាន Live វីដេអូបណ្តើរ និយាយបណ្តើរថា “ចាំមើលទៅ ហែង! តើក្មេងពិបាកយ៉ាងណា ចំពោះដែលហេង រត់ទៅយកចិត្តទុកដាក់ លើអ្នកដទៃច្រើនជាង…” ក្រោយមកនាងក៏បានដើរ ទៅចាប់លើកកូនតូចមក ហើយទាញខ្សែរឹត.ក មួយទំហឹងរហូតដល់ក្មេង វេទនាបំផុត ជិតដាច់ដង្ហើមស្លាប់ ហើយស្រែកគំរាមប្តី តាមរយៈការ Live វីដេអូរបស់ខ្លួន រួចហើយទើបស្រីនោះ បោះកូនចោលនៅនិងដី ហើយនិយាយថា “មិនលើកទូរស័ព្ទអញ មែនទេ!!! វាមិនទាន់ស្លាប់ទេ តែវានឹងស្លាប់នៅកន្លែងផ្សេង ប្រសិនបើហែងមិនមកយកវាទៅវិញ” ។

វីដេអូនេះ បានធ្វើឲ្យកក្រើកអ្នកលេងបណ្តាញ ហ្វេសប៊ូករាប់លាននាក់ ហើយពួកគេមានការខឹងសម្បារ និងរិះគន់ចំពោះទង្វើរបស់ម្តាយតិរច្ឆាន រូបនោះ ដែលហ៊ានលើកដៃ រឹត.កកូនបង្កើតខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត ព្រមទាំងបានស៊ែរ ឲ្យសមត្ថកិច្ចចូលទៅដោះស្រាយ និងចាប់ខ្លួនម្តាយតិរច្ឆានរូបនោះ មកដាក់ទោសឲ្យបានទៀតផង ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបែកធ្លាយវីដេអូនេះរួច ប៉ូលិសបានកំពុងតែតាមចាប់ខ្លួន ស្ត្រីជាម្តាយរូបនោះ មកសួរនាំនិងចាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕