ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានការស៊ែរវីដេអូឃ្លីប របស់អ្នកយកព័ត៌មានមួយ ដែលកំពុងផ្សាយផ្ទាល់ ពីហេតុការណ៍ទឹកជំនន់ ដែលកំពុងតែកើនឡើង មានកំពស់ជាង១ម៉ែត្រ ស្ថិតនៅខេត្តរ៉យអេដ ភាគឥសានប្រទេសថៃ យ៉ាងពិតប្រាកដ ដោយរូបគាត់បានចុះក្នុងទឹកផ្ទាល់ ដើម្បីវាស់កំពស់ទឹកជំនន់នោះតែម្តង ដោយមិនគិតពីគ្រោះថ្នាក់។

សកម្មភាពរបស់គាត់ ចង់បញ្ជាក់ឲ្យទស្សនិកជនឃើញថា គាត់គឺជាអ្នកយកព័ត៌មានពិតប្រាកដ ដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីរាយការណ៍ព័ត៌មានគ្រប់ហេតុការណ៍ទាំងអស់ មិនថាក្នុងទឹក ឬលើគោកនោះឡើយ ។

ក្រុមអ្នកលេងហ្វេសប៊ូក បានបញ្ចេញយោបល់ ព្រមទាំងស៊ែរវីដេអូឃ្លីបរបស់គាត់ ដោយមានអ្នក Comment ថា “ពិតជាកំពូលអ្នករាយការណ៍មែន សុខចិត្តលះបង់ដល់ថ្នាក់នេះ ដើម្បីឲ្យអ្នកទស្សនាឃើញថា ទឹកជំនន់លិចពិតប្រាកដមែន មិនបានកុហកនោះទេ” ។ ហើយអ្នកខ្លះក៏សរសេរថា គួរតែបន្ថែមប្រាក់ខែលើកទឹកចិត្តឲ្យគាត់ បន្ថែមទៀត…៕