នៅក្នុងលោកយើងនេះ មិនថាមនុស្សឬសត្វនោះទេ តែងតែការពារ និងប្រយុទ្ធតស៊ូមិនស្តាយជីវិត ដើម្បីការពារកូនរបស់ខ្លួន ពីសត្រូវគ្រប់ទិសទី។ យើងសូមធ្វើការលើកយក វីដេអូឃ្លីបមួយ ដែលបង្ហាញពីមេគោមួយក្បាល បានព្យាយាមការពារកូនរបស់វា ពីពស់ថ្លាន់ដ៏ធំ ដែលបំរុងលេបកូនរបស់វាទាំងមូល ។

វីដេអូនេះ ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ូកដ៏ល្បីមួយ បានធ្វើឲ្យអ្នកមើល មានអារម្មណ៍អាណិតសត្វគោទាំង២ក្បាលនេះយ៉ាងខ្លាំង ដោយកូនគោត្រូវបានពស់រឹត ដេកនៅលើដី មិនដឹងជាងាប់ឬក៏រស់នោះតែ តែទោះជាយ៉ាងណា មេគោបានព្យាយាមការពារកូនរបស់វា ដោយមិនស្តាយជីវិតនោះឡើយ ដើម្បីវាយប្រហារសត្វពស់ កុំឲ្យលេបកូនរបស់វា។ ទីបំផុតសត្វពស់ ក៏បានចុះចាញ់ នូវការតាំងចិត្តរបស់មេគោ១ក្បាលនោះ ដោយវៀរចេញបាត់ទៅ ៕

ប្រភព៖ FB