Vietjet’s annual report honored with Platinium Award in the US

របាយការណ៍ប្រចាំឆ្នាំ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានពានរង្វាន់ Platinium Award នៅសហរដ្ឋអាមេរិក

(Ho Chi Minh City, July 20, 2017) – Vietjet’s 2016 annual report has been honored with Platinum Award, ranked the 4th among the Asia Pacific region’s awardees and 11th out of 100 worldwide at the Vision Awards 2016 by League of American Communications Professionals (LACP).
(ទីក្រុងហូជីមិញ​ ថ្ងៃ​ទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០១៧) របាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ទទួលបាន​ពានរង្វាន់ប្លាទីនដែលឈរក្នុងលំដាប់ទី ៤ ក្នុង​ចំណោម​អ្នកទទួលបានពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងឈរនៅ​លំដាប់ទី ១១ ក្នុង​ចំណោម​អ្នក​​​ទទួល​ពានរង្វាន់​ទាំង​ ១០០ នៅ​ទូទាំងពិភពលោកនៅឯកម្មវិធី​ Vision Awards ឆ្នាំ ២០១៦ រៀប​​ចំ​ដោយសមាគម League of American Communications Professionals LACP) ។

Themed as “the flight to the future”, the 150-paged annual report is graded with almost top scores of 99 out of 100 under the criteria of First Impression (30/30); Report Cover (10/10); Letter to Shareholders (10/10); Report Narrative (10/10); Report Financials (10/10); Creativity (10/10); Message Clarity (10/10) and Information Accessibility (9/10).

ដោយមាន​មូលបទ៖ “ការហោះហើរឆ្ពោះ​ទៅថ្ងៃអនាគត” របាយការណ៍ប្រចាំឆ្នាំ ១៥០ ទំព័រ​ត្រូវ​បានដាក់ពិន្ទុស្ទើរតែ​ខ្ពស់​បំផុត​គឺ ៩៩ ពិន្ទុនៃពិន្ទុ ១០០ ក្រោមលក្ខណៈវិនិច្ឆ័យនៃចំណាប់​អារម្មណ៍​ដំបូង​ (៣០/៣០) គម្របរបាយការណ៍ (១០/១០); លិខិតប្រគល់ជូនភាគទុនិក (១០/១០); សេចក្តីអធិប្បាយ​នៃរបាយ​ការណ៍ (១០/១០); របាយការណ៍ហិរញ្ញវត្ថុ (១០/១០); ការ​ច្នៃ​ប្រឌិត (១០/១០); ភាពច្បាស់លាស់នៃអត្ថន័យនៃ​សារ (១០/១០) និងភាព​ងាយស្រួល​នៃ​ការទទួល​បាន​ព័ត៌មាន (៩/១០) ។

Also, the airline’s annual report has been awarded with many class-specific prizes for its creativity and sustainability.
គួរបញ្ជាក់ផងដែរថា របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួល​បាន​រង្វាន់ជាច្រើនប្រភេទផ្អែក​តាម​ភាព​ច្នៃប្រឌិត និងចីរភាពរបស់​ក្រុម​ហ៊ុន​។

Mr. Tyson Heyn, Principal of LACP congratulated Vietjet on winning LACP’s Annual Report Competition, the 2016 Vision Awards, which provided the airline with recognition for a job well-done “Viejet’s report demonstrated exceptional characteristics which set it apart as one to be truly celebrated,” he said.

លោក Tyson Heyn នាយករងនៃសមាគម LACP បានអបអរសាទរចំពោះក្រុមហ៊ុន​អាកាសចរណ៍​ Vietjet លើ​ការឈ្នះការប្រកួតប្រជែងរបាយការណ៍ប្រចាំឆ្នាំរបស់ LACP ដោយ​ក្រុម​ហ៊ុន​នេះ​ទទួលបាន​ពានរង្វាន់ Vision ឆ្នាំ ២០១៦ ធ្វើ​ឱ្យក្រុមហ៊ុនទទួលបាន​ការ​ទទួល​ស្គាល់សម្រាប់​ការ​បំពេញ​ការងារដ៏ល្អ ដោយ​លោក​បាន​និយាយ​ថា៖​ “របាយការណ៍របស់ក្រុម​ហ៊ុន​អាកាសចរណ៍​ Viejet បានបង្ហាញពីលក្ខណៈពិសេសដែលខុសពី​របាយការណ៍​ផ្សេងៗ​ស័ក្តិសម​នឹងទទួល​បាន​ពានរង្វាន់​។”

The Vision Awards 2016 has drawn nearly 1,000 entries worldwide. Being honored right from the first year of the Company’ listing on the Stock Exchange, Vietjet’s annual award emphasizes its outstanding performance, endless creativity, spirits and missions of the world’s favored new-aged carrier. It also stresses the clarity in the airline’s business management and operation under the international standards, bringing more benefits to our passengers, our investors in particular and all the people in general.
ពានរង្វាន់ Vision ២០១៦ បានទាក់ទាញអ្នកចូលរួមជិត ១០០០ នាក់នៅទូទាំងពិភពលោក។ ដោយទទួលបានកិត្តិយសឈ្នះ​ពានរង្វាន់​តាំងពីឆ្នាំទី ១ នៃការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន របាយការណ៍​ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍​ Vietjet បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រតិបត្តិឆ្នើម​ ភាពច្នៃប្រឌិត ស្មារតី និងបេសកកម្មនៃក្រុមហ៊ុនអាកាសចរណ៍ថ្មីដ៏ពេញ​និយម​​របស់ពិភពលោក។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ពីភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្មរបស់ខ្លួន​ និងការធ្វើ​ប្រតិបត្តិការក្រោមស្តង់ដារអន្តរជាតិ ដែល​នាំ​មក​នូវអត្ថប្រយោជន៍បន្ថែមដល់អ្នកដំណើរ ជាពិសេស​វិនិយោគិនរបស់យើង និងប្រជាជន​ទាំង​អស់ជាទូទៅ។

Headquartered in the US, LACP is to create a forum within the public relations industry that facilitates discussion of best-in-class practices within the profession while also recognizing those who demonstrate exemplary communications capabilities. The Vision Awards honors outstanding and informative annual reports globally following international standards.
ដោយ​មាន​ការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក សមាគម​ LACP នឹង​បង្កើត​វេទិកា​មួយ​ក្នុង​​វិស័យ​ទំនាក់ទំនងសាធារណៈដែលជួយសម្របសម្រួលដល់​ការ​ពិភាក្សា​អំពី​ការ​អនុវត្តន៍​ល្អ​បំផុត​នៅ​ក្នុងវិស័យ​នេះ​ ក៏ដូចជាទទួលស្គាល់អ្នកដែលមាន​សមត្ថភាពទំនាក់​ទំនង​គំរូ។ ពានរង្វាន់ Vision ប្រគល់កិត្តិយសដល់របាយការណ៍ប្រចាំឆ្នាំណា​ដែលលេចធ្លោ​ និងផ្តល់​ព័ត៌មាន​ច្បាស់លាស់​ក្រោម​ស្តង់ដារអន្តរជាតិ។

###

About Vietjet:
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

Vietjet is the first airline in Vietnam to operate as a new-age airline with low-cost and diversified services to meet customers’ demands. It provides not only transport services but also uses the latest e-commerce technologies to offer various products and services for consumers. Vietjet is a member of the International Air Transport Association (IATA) with the IATA Operational Safety Audit (IOSA) certificate. The airline was also named as one of the Top 500 Brands in Asia 2016 by global marketing research company Nielsen and “Best Asian Low Cost Carrier” at the TTG Travel Awards 2015, which compiles votes from travelers, travel agencies and tour operators in throughout Asia. The airline was also rated as one of the top three fastest growing airline brands on Facebook in the world by Socialbakers.

Vietjet​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ ក្នុង​ប្រទេស​វៀតណាម ​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​ តម្លៃ​ថោក​សមរម្យ​ ព្រម​ទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​ តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ក្រុមហ៊ុន​នេះ​មិន​មែន​ត្រឹម​តែ​ផ្ដល់​ជូន​សេវាកម្ម​ហោះ​ហើរ​តែ​មួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ចុង​ក្រោយ​បង្អស់​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ជា​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។​ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​សមាជិក​នៃ​សមាគមន៍​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ​ International Air Transport Association (IATA) ដែល​ទទួល​បាន​វិញ្ញាប័នបត្រ​បញ្ជាក់​ពី​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ប្រតិបត្តិការ​ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​សកលលោក​ Nielsen និង​ទទួល​បាន​ពាន​រង្វាន់​ “Best Asian Low Cost Carrier” នៅ​ក្នុង​ការ​ប្រគល់​រង្វាន់​នៃ​កម្មវិធី​ TTG Travel Awards កាល​ពី​ឆ្នាំ​ ២០១៥ ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន​ ភ្នាក់ងារ​ទេសចរណ៍​ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បី​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក​ Socialbakers។

Currently, the airline boasts a fleet of 48 aircraft, including A320s and A321s, and operates 350 flights each day. It has already opened 67 routes in Vietnam and across the region to international destinations such as Thailand, Singapore, South Korea, Taiwan, Malaysia, China, Myanmar and Cambodia. It has carried nearly 40 million passengers to date.

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និង​ការ​ហោះហើរ​ទៅ​កាន់​គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។ 

Looking ahead, the airline plans to expand its network across the Asia Pacific region. To prepare for this plan, Vietjet has signed agreements with the world’s leading aircraft manufacturers to purchase more brand-new and modern aircraft.
ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​ចុះ​ហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។

Media contact:
Tung Nguyen
Email: tungnguyenthanh@vietjetair.com
Cell: +84 93 2629 858

ទំនាក់ទំនងផ្សព្វផ្សាយ៖
Tung Nguyen
ទំនាក់ទំនងតាមលេខទូរសព្ទ៖ +84 93 2629 858
សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com