Thongchai McIntyre គឺជាតារាចម្រៀងប្រុស ជួរមុខរបស់ប្រទេសថៃ ហើយមានអ្នកគាំទ្រជាច្រើន ស្រឡាញ់ចូលចិត្ត ពីសមត្ថភាពរបស់លោក ហើយអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺរូបរាងខាងក្រៅរបសតារាចម្រៀងរូបនេះ នៅតែសង្ហា និងក្មេងជានិច្ច ខណៈដែលគ្រប់គ្នាបានដឹងច្បាស់ថា Thongchai McIntyre មានអាយុក្បែរ ៦០ឆ្នាំហើយ ។

Thongchai McIntyre កើតក្នុងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៥៨ ជាកូនទី ៩ក្នុងចំណោមបងប្អូន ៩នាក់ ក្នុងបន្ទុកគ្រួសារក្រីក្ររស់ក្រោមដំបូលផ្ទះសំណង់អាណាធិបតេយ្យជាយទីក្រុងបាងកក ប្រទេសថៃ និងមានឈ្មោះកំណើត Albert Thongchai McIntyre ហើយមហាជន ក៏ដូចជាអ្នកគាំទ្រ បច្ចុប្បន្នស្គាល់ច្បាស់តាមរយៈឈ្មោះ Bird Thongchai McIntyre ឬ Bird ។

ជីវិតអតីតកាលរបស់លោក Bird ពិតជាកម្សត់ខ្លាំងណាស់ ដូចនេះហើយលោកគឺជាមនុស្សម្នាក់ ដែលតស៊ូក្នុងជីវិតខ្លាំងបំផុត ដោយធ្វើយ៉ាងណាឱ្យគ្រួសាររស់គេចចេញពីជម្រកសំណង់អាណាធិបតេយ្យ ។ ដោយសារតែភាពឆ្លាតវៃ ទើបកាលនៅកុមាររភាព Bird អាចបង្រៀនភាសាអង់គ្លេសដល់ក្មងៗដទៃក្នុងតំបន់សំណង់អាណាធិបតេយ្យដោយរកចំណូលបាន ៥ ទៅ ១០បាត ។

ក្រោយមកទៀត Bird បាន ទទួលបានសញ្ញាបត្រជាន់ខ្ពស់ជំនាញ ពីមហាវិទ្យាល័យពាណិជ្ជកម្ម «Dhonburi Commercial College» ហើយដោយសារតែលោកចូលចិត្តច្រៀង និងរាំ ទើបអាចរកចំណូលបានខ្លះៗពីការងារនេះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ឪពុករបស់តារាចម្រៀងវ័យ ៥៨ឆ្នាំខាងលើនេះ បានស្លាប់ខណៈដែលគាត់រៀនចប់ ហើយក្រោយមកលោកក៏បានចូលបម្រើការងារជាមន្ត្រីធនាគារ មុនពេលក្លាយជាតារាចម្រៀងល្បីឈ្មោះដល់សព្វថ្ងៃ ។

គួរបញ្ជាក់ដែរថា Bird Thongchai McIntyre មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីល្បាញប៉ុណ្ណោះទេ ហើយថែមទាំងជាតារាសម្ដែងទៀតផង ដោយបានចូលធ្វើការក្នុងវិស័យចម្រៀងតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ ៕
សហការី KBN