A cropped shot of a handsome businessman under strain as colleagues request various things from him

ជាការពិតជំងឺស្ត្រេសភាគច្រើនកើតឡើងចំពោះអ្នកដែលធ្វើការលើសពី​ ៨ម៉ោង អ្នកធ្វើជំនួញច្រើន ហើយត្រូវប្រឈមមុខជាមួយបញ្ហានៅក្នុងការប្រកបអាជីវកម្ម និងអ្នកគេងមិនគ្រប់គ្រាន់ ក៏ជាហេតុធ្វើឪ្យអ្នកមានអារម្មណ៍តានតឹងបាននោះដែរ។
ដើម្បីសម្រួលនិងកាត់បន្ថយការតានតឹង ចំពោះអ្នកគ្មានពេលគ្រប់គ្រាន់ក្នុងការដើរកម្សាន្ត ឬសម្រាកពីការងារនោះ អ្នកគួរស្វែងរកអាហារដែលជួយដល់សុខភាព និងមានអារម្មណ៍ធូរស្បើយ ហើយក៏ពេញចិត្តនិងទទួលទាន។
ខាងក្រោមនេះបង្ហាញពីអាហារបំប៉នមួយចំនួនដែលអាចជួយកាត់បន្ថយការស្ត្រេសបាន៖
១. ផ្លែឈើនិងបន្លែបៃតងស្រស់អាហារថ្ងៃត្រង់គួរកុំចោលអាហារដែលមានបន្លែឬផ្លែឈើស្រស់ ព្រោះវាមានសារធាតុដែលធ្វើឪ្យមានអារម្មណ៍ស្រស់ស្រាយ ហើយវាជួយឪ្យគិតបានរហ័ស។
២.ទឹកដោះគោយ៉ាអួរ ទឹកដោះគោជូរឬយ៉ាអួរនេះអាចមានប្រសិទ្ធិភាពចំពោះការសម្រក់ទម្ងន់ដោយមិនបាច់បរិភោគអាហារអ្វីផ្សេងព្រោះវាពោរពេញដោយសារធាតុប្រូតេអ៊ីននិងកាល់ស្យូមខ្ពស់អាចប្រឆាំងជំងឺស្ត្រេស។
៣. សាច់ត្រីសាម៉ុង សាច់ត្រីសាម៉ុងត្រូវបានគេនិយមហូបស្រស់ៗ សាច់ត្រីប្រភេទនេះមានសារធាតុអូមេហ្គាបី និងជាតិខ្លាញ់អាស៊ីតដែលជួយកាត់បន្ថយាភាពតានតឹងបាន។
៤.សូកូឡាខ្មៅ សូកូឡាខ្មៅគឺសំបូរទៅដោយជាតិនៃផ្លែកាកាវ និងជាប្រភេទអាហារផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយសម្ពាធឈាមខ្ពស់និងជំនួយក្នុងការបង្កើតអរម៉ូន។
៥.​ ផ្លែប៊ឺរ ផ្លែប៊ឺរមានសាធាតុបំប៉នជាច្រើនអ្នកអាចចិតជាជំនិតហើយបរិភោគម្តងបន្តិចៗ ក៏អាចរំសាយភាពតានតឹង។