រដ្ឋ​មន្រ្តី​ក្រសួងការពារជាតិ​ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ បាន​បើក​កិច្ច​ប្រជុំ​​គណៈ​រដ្ឋ​មន្រ្តី​មួយ​ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​គោល​បំណង​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចេញ​ធ្វើ​សកម្មភាព​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ការទូត​ទីក្រុង​ព្យុងយ៉ាង​មួយ​កម្រិត​ទៀត​ ដើម្បី​បង្អាក់​ដល់​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​​​ អាមេរិក ​លោក​ Rex Tillerson និយាយ​ថា “យើង​សូម​លើកឡើង​ជាថ្មី​ទៅ​ដល់​រដ្ឋាភិបាល​ចិន​ថា ​ពួកគេ​មាន​ការទទួលខុសត្រូវ​ផ្នែក​ការទូត ​ដើម្បី​ធ្វើការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ ប្រសិន​បើ​ទីក្រុង​ប៉េកាំង​ចង់​បង្ការ​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​”។

ស្រប​គ្នា​នោះ​ដែរ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Jim Mattis​ បាន​ប្ដេជ្ញា​ថា​ “អាមេរិក​នឹង​បន្ត​ធ្វើ​ការ​អនុវត្តន៍​វិធាន​ការ​សំខាន់ៗ ដើម្បី​ការពារ​ខ្លួន​ និង​សម្ព័ន្ធ​ដទៃ​ទៀត ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​កូរ៉េខាងជើង​ផង​ដែរ​”។



គួរ​បញ្ជាក់​ផង​ដែរ​ថា​ នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ រដ្ឋាភិបាល​លោក​ ដូណាល់ ត្រាំ ​បាន​ផ្ញើសារ​នៅ​លើ​ Tweeter​ ថា​ រូប​លោក​ជឿជាក់​ថា ​ប្រធានាធិបតី​ចិន លោក​Xi Jiping ​នឹង​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង។ យ៉ាងណាមិញ​ទីក្រុង​ប៉េកាំង​មិន​ទាន់​ធ្វើការ​ឆ្លើយតប​អ្វី​នៅ​ឡើយ​ទេ​៕ ​

ប្រភព៖ Express
ផ្តល់សិទ្ធដោយ៖ kqube.net