ភ្នំពេញ៖ តាអាចារ្យ វត្តអង្គនិស្ស័យ បើករថយន្តមួយគ្រឿងលឿនដូចហោះ បានគេចរថយន្តដឹកកម្មរោងចក្រ ដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នា រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ៣ត្រឡប់បោកទៅលើបង្គោលភ្លើង បណ្តាលឱ្យរថយន្តរងខូចខាតយ៉ាងដំណំ តែសំណាងល្អ លោកតាអាចារ្យ ជាអ្នកបើក រងរបួសស្រាល ព្រោះមានលិស ជាប់ខ្លួន ។​

ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំងាយពីភូមិកន្លែងគល់ ប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវលំភូមិ​កន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។​

រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-1309 រីឯអ្នកបើកបរត្រូវបានស្គាល់ឈ្មោះ វុន ចក់ ភេទប្រុស អាយុ ៦២ឆ្នាំ មានមុខរបរតាអាចារ្យនៅវត្តងអង្គនិស្ស័យ ដែលមានទីតាំងនៅក្នុងភូមិត្រពាំងអារៈ សង្កាត់ឳឡោក ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រងរបួសស្រាល ​រីឯរថយន្តដឹកកម្មកកម្មការិនីពេញនោះមិនត្រូវបានស្គាល់ម៉ាកនោះទេ ព្រោះមិននៅកន្លែងកើតហេតុនោះឡើយ ។​

តាមប្រភពព័ត៌មាន ពីអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតាអាចារ្យ បានបើករថយន្តម្នាក់ឯង ចេញពីវត្តគោលបំណងទៅផ្ទះ តាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ។

ខណៈពេលបើកបរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក ដឹកកម្មករ កម្មការិនីពេញ ហើយរថយន្តតាអាចារ្យ បានបួងចង្កូតជៀស មកខាងស្តាំដៃ ។ ខណៈពេលបើកជៀសរថយន្តដឹកកម្មករកម្មការិនីផុតបានបន្តិច ក៏បួងចង្កូតមកខាងឆ្វេងដៃហើយជាន់ហ្គែខ្លាំងពេក ធ្វើអ្នកបើកបរស្លន់ស្លោ ក៏រេចង្កូតធ្លាក់ចិញ្ចើមផ្នែកខាងឆ្វេងដៃ ក្រឡាបកាប់ផ្ងា ៣ត្រឡប់បោកទៅលើបង្គោលភ្លើងរងខូចខាតយ៉ាដំណំ តែសំណាងល្អលោកតាអាចារ្យ មានលិសជាប់ខ្លួន រងរបួសស្រាល។​

ក្រោយកើតហេតុសមត្ថកិច្ចមូរដ្ឋានបានចុះទៅពិនិត្យនៅកន្លែង ក៏ប៉ុន្តែដោយសារតែរថយន្តខាងលើមិនបង្កហេតុប៉ះពាល់ដល់អ្នកធ្វើរដំណើរ នៅតាមដងផ្លូវសាធាណៈ ហើយក៏បានហៅម្ខាស់រថយន្តឱ្យហៅរថយន្តស្ទូចមកស្ទូចរថយន្តខាងលើ យកទៅការាស់ដើម្បីជួសជុល ៕ សហការី KBN-LIVE.com