ប្រទេសថៃ៖ កាលពីថ្ងែទី ១៨ ខែមិថុនា ម្សិលមិញនេះ នៅវេលាម៉ោង ១៣៖០០ នាទី ប៉ូលិសស្រុកបានផូ ព្រមទាំងក្រុសង្គ្រោះបន្ទាន់ បានចុះទៅត្រួតពិនិត្យ ករណីដ៏គួរឱ្យរន្ធត់មួយ ដែលបានកើតឡើង ក្នុងផ្ទះមួយកន្លែងជាន់ទី ២ នៅភូមិ ៦ ស្រុកបានផូរ។

ពេលទៅដលកន្លែងកើតហេតុ គេបានប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ សាំង វៀន អាយុ ៦៩ឆ្នាំ ត្រូវបានភ្លើងឆេះខ្លោចស្លាប់ភ្លាមៗ ហើយផ្ទះក៏ត្រូវភ្លើងឆេះដែរ តែសំណាងល្អបានបានបងប្អូនមកជួយពន្លត់ និងរើឥវ៉ានចេញទាន់ពេលវេលា ចំណែកជញ្ជាំងផ្ទះឃើញមានប្រឡាក់សុទ្ធតែឈាម ។

ក្រោយពេលកើតហេតុ ប៉ូលិសបានចាប់ខ្លួនជនល្មើសម្នាក់ភ្លាមៗ ដោយមានឈ្មោះថា បាន់ យុង អាយុ ២៦ឆ្នាំ ភេទប្រុស ដែលត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះខាងលើ ហើយដោយសារជនសង្ស័យមានអាការៈស្រវឹងស្រា ព្រមទាំងមានស្នាមរបួសលើក្បាលផងនោះ ទើបសមត្ថកិច្ចនាំទៅព្យាបាល រួបបញ្ជូនបន្តទៅសួរចម្លើយ នៅប៉ុស្ដិ៍ប៉ូលិស ។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតសម្លាប់ជនរងគ្រោះពិតមែន ដោយសារតែខ្លួនស្រវឹងស្រា ហើយខឹងនិងអ៊ុំប្រុសស្ដីបន្ទោសឱ្យខ្លួន មិនត្រឹមតែប៉ុណ្ណោះអ៊ុំប្រុសដែលជាជនរងគ្រោះនោះ បានយកដបស្រាវាយក្បាលខ្លួនថែមទៀតផង ដែលបណ្ដាលឱ្យខឹងក្ដៅក្រហាយ រហូតឈានដល់ការប្រើអំពើរហិង្សា ចាប់ច្របាច់កអ៊ុំរហូតដល់សន្លប់ តែម្ដង ។

ក្រោយពីច្របាច់ករួច ជនសង្ស័យបានយកសាំងស្រោចដុតជនរងគ្រោះក្នុងបន្ទប់តែម្ដង ។ គួរបញ្ជាក់ដែរថា ក្នុងពេលនោះដែរ នៅក្នុងផ្ទះកើតហេតុមានក្មេងស្រីអាយុ ១ឆ្នាំម្នាក់ ហើយជនសង្ស័យបានយកក្មេងម្នាក់នោះទៅក្រៅ ទើបត្រឡប់មកយកដែកកេះដុតជនេងគ្រោះទាំងរស់ និងបានឈរមើលអណ្ដាតភ្លើងដែលកំពុងឆេះថែមទៀតផង ។ ក្នុងខណៈនេះ ជនល្មើសកំពុងស្ថិតនៅក្នុងការស៊ើបសួររបស់សមត្ថកិច្ច ហើយសម្រាប់សាកសពក៏កំពុងត្រូវបានធ្វើកោសល្យវិច័យបន្ថែមដែរ ៕
សហការី KBN-LIVE.com
ប្រភព៖ https://www.khaosod.co.th/breaking-news/news_404808?app=1