កាសែត ដេលីមែល របស់អង់គ្លេសបានចុះផ្សាយ វីដេអូឃ្លីបមួយ និយាយពីហេតុការណ៍ម្តាយក្មេក ចាប់បានកូនប្រសារស្រី លួចមានសហាយនៅក្នុងអគារផ្ទះជួល មួយកន្លែង។ ពេលដែលឃើញម្តាយក្មេកមកជិតដល់ កូនប្រសារស្រីបានឲ្យសហាយរបស់ខ្លួន ចូលពួនក្រោមគ្រែរបស់នាង ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេស Columbia ដោយព័ត៌មាននេះ ត្រូវបានកាសែតក្នុងស្រុកផ្សាយយ៉ាងគគ្រឹកគគ្រេងផងដែរ ។ កូនប្រសារស្រី ដែលម្តាយក្មេកតាមទាន់នោះ ត្រូវបានគេស្គាល់ឈ្មោះថា មេរ៉ា ត្រូវបានម្តាយក្មេក និងក្រុមគ្រួសារខាងប្រុស តាមទាន់ខណៈពេល ដែលនាងកំពុងតែ នៅក្នុងបន្ទាប់តែ២នាក់សហាយរបស់នាង ។

ដោយមានការភ័យស្លន់ស្លោខ្លាំងពេក នាង មេរ៉ា បានស្រែកសួរទៅម្តាយក្មេកនាងថា ហេតុអ្វីក៏មកមិនទូរស័ព្ទប្រាប់ជាមុន? ហេតុអ្វីក៏មកពេលនេះ? ក្រោយពីឮកូនប្រសារសួរបែបនេះ ម្តាយក្មេក និងប្អូនថ្លៃនាង បានសម្រុកចូលក្នុងបន្ទាប់ ដោយដៃកាន់កាម៉េរ៉ាទូរស័ព្ទ កាន់បណ្តើរ ដើររកប្រុសសហាយបណ្តើរ ។

បន្ទាប់ពីសម្រុកចូលដល់ក្នុងបន្ទប់មក ម្តាយក្មេក និងប្អូនថ្លៃនាង បានឆែកឆេរគ្រប់ទីកន្លែងក្នុងបន្ទប់ ហើយឱនមើលក្រោមគ្រែ ស្រាប់តែឃើញប្រុសសហាយ កំពុងតែសើចស្ញាញដាក់ម្តាយក្មេករបស់នាង។

បន្ទាប់ពីរកឃើញប្រុសសហាយរួចហើយ ម្តាយក្មេករបស់នាង ក៏បានដេញប្រុសសហាយនោះ ចេញពីក្នុងបន្ទប់ តែប្អូនថ្លៃរបស់នាង ខឹងខ្លាំងពេកទ្រាំមិនបាន ក៏ស្ទុះទៅវាយសហាយរបស់បងថ្លៃ ដើម្បីរំសាយកំហឹងជំនួសបងប្រុសរបស់ខ្លួន ។

ក្រោយពីរឿងហេតុកើតឡើង ម្តាយក្មេករបស់នាង បានបណ្តេញកូនប្រសារស្រីរូបនោះ ឲ្យចេញពីផ្ទះ ហើយប្រាប់នាងថា ចាប់ពីថ្ងៃនេះទៅ អ្វីៗទាំងអស់គឺត្រូវបញ្ចប់គ្រប់យ៉ាង ហើយបានបញ្ជាក់ថា “កូនប្រុសរបស់គាត់ មិនគួរជួបរឿងបែបនេះឡើយ ហើយបានឲ្យនាងឆាប់ចេញពីផ្ទះគាត់ភ្លាម!!!” ៕