Washington Post ៖ រដ្ឋអាជ្ញា​អាមេរិក​ លោក​ Robert Mueller ​ពេល​នេះ​បាន​ឯកភាព​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ទៅ​​លោក​ប្រធានាធិបតី​ អាមេរិក​ ដូណាល់​ ​ត្រាំ​ហើយ​ ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ នៅ​ក្នុង​អំឡុង​ពេល​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ អាមេរិក ក្នុង​ឆ្នាំ​២០១៦​។ ដោយ​បញ្ហា​នេះ​ប្រធានាធិបតី​ខាង​លើ​ អាច​នឹង​ប៉ះពាល់​ដល់​តំណែង​របស់​ខ្លួន​ ប្រសិន​បើ​រក​ឃើញ​ថា​ ​កំហុស​ដូច​ដែល​បាន​ចោទ​ប្រកាន់​មែន​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧។

កាសែត​ Washington Post ​បាន​សង្ខេប​ឲ្យ​ដឹង​ ដោយ​ផ្អែក​លើ​ប្រភព​ដែល​ខ្លួន​ទទួល​បាន​ពី​ក្រុម​មន្ត្រី​អាមេរិក​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ នាយក​ទីភ្នាក់ងារ​ជាតិ​ស៊ើប​អង្កេត​អាមេរិក​ លោក Dan Coats, លោក Mike Rogers​ ជា​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ (NSA) និង​អតីត​នាយក​រង​ NSA ​លោក Richard Ledgett ​បាន​យល់​ព្រម​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកស៊ើប​អង្កេត​របស់​ លោក​ Mueller។

ជុំវិញ​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ពុធ​ត្រូវ​បាន​ក្រុម​អ្នក​ច្បាស់​របស់​លោក​ ត្រាំ​ ថ្កោលទោស​ភ្លាម​ៗ​ចំពោះ​សេចក្ដីរាយការណ៍​នេះ​ និង​ថែម​ទាំង​បាន​អះអាង​ថា​ កង្វះខាត​ព័ត៌មាន​នៃ​ FBI ​ក្នុង​ការ​ចោទប្រកាន់​មក​លើ​ រូប​លោក ​គឺ​ជា​ទង្វើ​ខុសច្បាប់​ មិន​អាច​អត់​ឱន​ឱ្យ​បាន​ ក្នុង​នោះ​ដែរ​អ្នកនាំពាក្យ​ក្រុម​អ្នកស៊ើប​អង្កេត​ លោក Mueller ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ។

ព្រឹទ្ធ​សភា​អាមេរិក​ និង​អតីត​នាយក​ FBI​ លោក ​James Comey ​ថ្មីៗ​នេះ​បាន​និយាយ​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ថា ​ការសម្រេច​របស់​លោក ​ដូណាល់ ត្រាំ​ ក្នុង​ការ​ដក​ហូត​តំណែង​ប្រធាន ​FBI​ គឺ​ដើម្បី​បញ្ចប់​រឿង​ក្ដី​ចោទ​ប្រកាន់​របស់​ខ្លួន​ ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ យ៉ាងណាមិញ​រដ្ឋាភិបាល​អាមេរិក ពុំ​ទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ឡើយ៕ ផ្ដល់សិទ្ធដោយ៖ Kqube