ប្រទេសថៃ៖ កាលពីថ្ងៃទី ១៣ ខែមិថុនា ម្សិលមិញនេះ នៅម៉ោងប្រហែល ៥ព្រឹក មានសេចក្ដីរាយករណ៍មួយទៅកាន់ប៉ូលិសចរាចរខេត្តស្រះកែវថា មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តនិង រថយន្ត បុសគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់ និងរបួសច្រើននាក់ទៀត ។

ប្រភពព័ត៌មាន បានឱ្យដឹងថា រវាងរថយន្តទាំង ២គ្រឿងខាងលើនេះ ក្នុងនោះគេឃើញរថយន្តម៉ាក តូយ៉ូតា ១៥កៅអី ពណ៌សមួយគ្រឿង ដឹកពលករឆ្លងដែនជនជាតិវៀតណាមទៅ អាយុវីសា នៅឯស្រុកឡេម ខេត្តច័ន្ទបុរី ។

ប្រភពដដែលបាន ឱ្យដឹងថា រថយន្តដែលដឹកពលករឆ្លងដែនខាងលើនេះ មានសភាពក្រពិតខ្លាំងធ្វើឱ្យតៃកុងរថយន្ត គាបស្លាប់ក្នុងរថយន្តតែម្ដង ចំណែកជនជាតិវៀតណាមទាំងនោះ ស្រែកដោយក្ដីឈឺចាប់យ៉ាងខ្លាំង ខណៈតែត្រូវបានសង្គ្រោះដោយក្រុមអ្នកសង្គ្រោះ ប្រើសឧបករណ៍សម្រាប់ទាញពួកគេចេញពីរថយន្ត ។

ចំណែកភាគីរថយន្តម្ខាងទៀតម៉ាក ISUZU ពណ៌ខ្មៅ សភាពរថយន្តគឺបែកខ្ទេចខាងមុខ បណ្ដាលឱ្យតៃកុងរថយន្តស្លាប់នៅក្នុងរថយន្តតែម្ដង ដោយមានឈ្មោះ ឆៃភិនថាក់ ជនជាតិថៃ រួមដំណើរជាប្រពន្ធឈ្មោះ ភិមភួរ៉ា ។

ប្រភពពីអ្នកនៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក តូយ៉ុតា ពណ៌ស បើកក្នុងល្បឿនលឿនខ្លាំង ឆ្ពោះទៅព្រំដែន ដូចបានរៀបរាប់ខាងលើ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតទៅបុករបាំងផ្លូវ ហើយជ្រុលួទៅបុរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៌ខ្មៅ ដែលនៅលើផ្លូវម្ខាងទៀត ពេញទំហឹង បណ្ដាលឱ្យមានអ្នកស្លាប់សរុប ៦នាក់ ក្នុងនោះជនជាតិវៀតណាម ៣នាក់ ជនជាតិថៃ ៣នាក់ និងរបួស ១១នាក់ ពេលនេះកំពុងស្ថិតនៅក្នុងមន្ទីរសង្គ្រោះខេត្តស្រះកែវ ។
ជាបឋមប៉ូលិសបាន សន្និដ្ឋានថា ហេតុការនេះប្រហែលបណ្ដាលមកពីតៃកុងរថយន្តតូយ៉ូតា ១៥កៅអី ងងុយដេកខ្លាំងពេក ធ្វើឱ្យបាត់បង់ស្មារតីក្នុងការបញ្ជារថយន្ត ៕

សហការី KBN-LIVE.com
ប្រភព៖ https://hilight.kapook.com/view/154988