អគ្គីភ័យ​ដ៏​គ្រោះថ្នាក់​មួយ​ កំពុង​ឆាប​ឆេះ​អាគារ​ Tower Block​ របស់​អង់គ្លេស​​​យ៉ាង​សន្ធោសន្ធៅ​ នៅ​ជាប់​ផ្លូវ​ Latimer Road​ ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍​។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ទាំងអស់​ ដែល​ស្នាក់​នៅ​ក្នុង​ទីនោះ​ កំពុង​ជាប់​ខ្លួន​នៅ​ក្នុង​អាគារ​។

ប៉ូលិស​អង់គ្លេស​ បាន​និយាយ​ថា​ នៅ​វេលា​ម៉ោង​ ៤ទៀបភ្លឺ​ថ្ងៃ​ពុធ​នេះ​ (ម៉ោង​នៅ​នៅ​ក្នុង​ស្រុក​) ក្រុម​ពន្លត់​អគ្គីភ័យ​ចំនួន​ ២៤០​នាក់​ បាន​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ និង​ជម្លៀស​មនុស្ស​ជា​ច្រើន​រយ​នាក់​ចេញ​ពី​អគារ​កម្ពស់​ ២៤ជាន់​ ដែល​កំពុង​ឆាប​ឆេះ​ដ៏​សន្ធោសន្ធៅ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ BBC នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៤ ខែ​មិថុនា​ ឆ្នាំ​២០១៧ ៕ ផ្ដល់សិទ្ធដោយ៖ Kqube

សូម​ទស្សនា​វីដេអូឡាយ​ពី RT