ប្រទេសថៃ៖ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ នៅក្នុងសាលាខេត្តនគររាជស៊ីម៉ា លោកអភិបាលខេត្ត និងក្រុមការងារ បាននាំគ្នា រៀបចំពិធីមង្គការឱ្យសត្វក្របីញីឈ្មោលមួយគូ ដែលជាក្របីពូជថៃសុទ្ធ ហើយក៏ជាក្របីម្ចាស់ពានរង្វាន់ក្របីប្រចាំប្រទេសថៃផងដែរ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្របីពូជថៃមូួយគូខាងលើនេះ មានឈ្មោះ ថា ប៊ឹម (ឈ្មោល) វាមានអាយុកាល ៥ឆ្នាំ ទម្ងន់ ១,៣០០គីឡូក្រាម ជាម្ចាស់ពានរង្វាន់ក្របីថៃ និងមានតម្លៃខ្លួនរហូតដល់ ៥លានបាត(១៥,០០០ដុល្លារ) ត្រូវរៀបមង្គលការជាមួយក្របីញីពូជថៃដូចគ្នាឈ្មោះ បួ អាយុ ៣ឆ្នាំ ទម្ងន់ ៨០០គីឡូក្រាម មានតម្លៃខ្លួន ៧ម៉ឺនបាត (២ពាន់ដុល្លារ) ។ សម្រាប់ថ្លៃបណ្ដាការរបស់មេក្របី បួ គឺមានដូចជាមេជីវិតក្របីឈ្មោះ ១០០លានក្បាល និងស្មៅណេបៀរ ២០គីឡូក្រាម ។

ប្រភពដដែលបានឱ្យដឹងថា ថ្ងៃមង្គលការបស់ក្របីមួយគូនេះ ត្រូវបានគេរៀបចំពិធីហែជំនួនតាមប្រពៃណី លោកមានលោក អភិបាលខេត្តចូលរួមដង្ហែផងដែរ ដែលជាតំណាងឪពុកខាងកូនកម្លោះ (ក្របីឈ្មោល) ។

សម្រាប់ការរៀបចំពិធីមង្គលការឱ្យក្របីពូជថៃនេះទៀតសោត គឹជាការងារមួយ ដែលជួយឱ្យថៃអាចរក្សាពូជក្របីថៃ និងបង្កើតតំណពូជបន្ថែម ។ ក្រៅពីនេះ ព្រមទាំងមានរៀបចំពិធីប្រកួតសត្វចិញ្ចឹមដែលមកពីខេត្តដូចជា នគររាជស៊ីម៉ា ឆៃយ៉ាភូមិ បុរីរ័ម និងខេត្តសុរិន្ទ នៅមុខមហាវិទ្យាល័យ បច្ចេកវិទ្យាសុខនារី ខេត្តនគររាជស៊ីម៉ា ៕
សហការី KBN-LIVE.com
ប្រភព៖ https://www.matichon.co.th/news/578976