ប្រទេសថៃ៖ កាលណីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ប៉ូលិសខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានចុះ ទៅពិនិត្យអំពើឃាតកម្មមួួយ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីវ័យ ១៥ឆ្នាំម្នាក់ ដែលអណ្ដែតទឹកទន្លេ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅកន្លែងកើតហេតុគេបានឃើញសាកសពនារីវ័យក្មេងអាយុ ១៥ឆ្នាំម្នាក់ អណ្ដែតទឹកទន្លេ ដែលត្រូវបានគេយកខ្សែចងជាប់ទៅនឹងបេស៊ីម៉ង់ត៍ និងដុំថ្ម ទំងន់ ២០គីឡូក្រាម ។

ក្រោយពីបានពិនិត្រ លើចងខ្លួនសាកសពរួច ប៉ូលិសបានឃើញនៅលើប្រដាប់ភេទមានស្នាមរបួស ជាំ និងមានឈាមហូរចេញមកក្រៅថែមទៀតផង ។ ក្រៅពីនេះ នៅលើដងខ្លួន ឃើញមានស្នាមមុតជាមួយស្លាបចាក់របស់កាណូត ជាច្រើនកន្លែង ។ ជាចុងក្រោយ សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់បានប្រហែលរយៈពេល ២ថ្ងៃមកហើយ ។

ទោះជាយ៉ាងណា សមត្ថកិច្ចបាននិយាយថា ករណីនេះ គឹអាចជាករណីរំលោភ ហើយសម្លាប់តាមក្រោយដើម្បីបំបិទមាត់ ៕
សហការី KBN-LIVE.com
ប្រភព៖ https://hilight.kapook.com/view/154924