ប្រទេសថៃ៖ នៅសាលាឆ័នក្នុងវត្តមួយកន្លែង ក្នុងខេត្ត ភិនចិត មានប្រជាជនជាច្រើន បាននាំគ្នារៀបចំពិពីបុណ្យ ឱ្យសត្វក្រពើមួយក្បាលមានឈ្មោះថា «ចៅខេង» ដែលកាលពីមុនក្រពើមួយក្បាលនេះ មិនដែលបានរស់នៅក្នុងទឹកឡើយ ព្រោះមានមនុស្សយកវាទៅចិញ្ចឹមរស់នៅជាមួយ ដូចនេះហើយទើបវាមិនចេះហែលទឹកដុចក្រពើដទៃ ។

បន្ទាប់ពីសត្វក្រពើ «ចៅខេង» លាកចាកលោកដោយសារមេរោគចូលក្នុងប្រពន្ធឈាម កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ នេះ មានមនុស្សជាច្រើន បានរៀបចំពិធីបុណ្យ ឧទ្ទិសកសល្យឱ្យ ។

គួរបញ្ជាក់ដែរថា ក្រោយពីដឹងថា «ចៅខេង» មានជំងឺដូចខាងលើនេះ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកទៅមន្ទីរពេទ្យ តែដោយសារជំងឺមិនអាចព្យាបាលបាន ក៏នាំគ្នាយក «ចៅខេង» មកក្នុងវត្តដើម្បីធ្វើបុណ្យ ហើយបានរយៈពេល ១យប់ ស្រាប់តែវាបានស្លាប់តែម្ដង ។ «ចៅខេង» មានអាយុ ២០ឆ្នាំ ប្រវែង ៣ម៉ែត្រ និងទម្ងន់ ២០០គីឡូក្រាម ។ «ចៅខេង» បានរស់នៅជាមួយមនុស្ស តាំងតែវាកើតមកភ្លាមម្ល៉េះ ហើយក៏ត្រូវបានយកវាទៅសម្ដែង ក្នុងវិធីទូរទ្សន៍ ជាច្រើនលើកផងដែរ ៕
សហការី KBN-LIVE.com
ប្រភព៖ http://www.thaich8.com/news_detail/37035