ភ្នំពេញ ៖ កម្នកររោងចក្រកាត់ដេរ ចំនួន ២០០០នាក់ បន្ទាប់ពីនាំគ្នាឈប់សម្រាកក្នុងថ្ងៃបោះឆ្នោត បែជាថៅកែក្រុមហ៊ុនកាត់លុយកម្មករ ទើបធ្វើឲ្យផ្ទុះកូដកម្មមិនព្រមចូលធ្វើការទូទាំងរោងចក្រ សុខចិត្តឈរត្រៀបត្រាខាងមុខរោងចក្រ ៦ជាន់ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រោងកាត់ខាងលើមានឈ្មោះ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សកល(កម្ពុជា)ចំកាត់ មានកម្មករសរុបចំនួន ២០០០នាក់ បម្រើការងារ ក្រោយពីកម្មករបានឈប់សម្រាក ខ្លួះឈប់២ថ្ងៃ កម្មករខ្លះឈប់រហូត៣ ថ្ងៃ ក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោត លុះវិលត្រឡប់មកវិញ ត្រូវបានថីកែក្រុមហ៊ុន ប្រកាសប្រាប់កាត់លុយកម្មករ ទើបធ្វើឲ្យកម្មករមិនយល់ព្រម ផ្ទុះកូដកម្មមិនចូលធ្វើការងារតែម្តង អស់រយៈពេល២ថ្ងៃផ្ទួនៗគ្នា ។

ដោយសារកម្មករផ្ទុះកូដកម្មមិនចូលធ្វើការ នៅឈរត្រៀបត្រាខាងមុខរោងចក្រ ទើបកម្លាំងសមត្ថកិច្ចអាជ្ញាធរចុះទៅសម្របសម្រួល លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ជៀសវាងកើតមានហិង្សាណាមួយ ។ ទោះជសយ៉ាងណាក៏ដោយ កម្មករប្រកាន់នូវជំហរមួយ បើថៅកែកាត់លុយនោះ ពួកគាត់មិនចូលធ្វើការ នៅបន្តធ្វើកូដកម្មដដែល ក៏ប៉ុន្តែពេញមួយព្រឹក ថ្ងៃទី០៧ ខែមិថុនានេះទៅហើយ នៅមិនទាន់ដោះស្រាយចេញនៅឡើយ ៕ សហការី KBN-LIVE.com