ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯង វ៉ារថយន្តផុត ទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភក្តិ ដួលពីមុខរថយន្តកិនស្លាប់គួរឲ្យរន្ធត់ ក្រោយកើតហេតុ អ្នកបើកបររថយន្តព្យាយាមបើករត់ បានជិត៥០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលម៉ោង ១៦និង២០ល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វារចាស់ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។​

ជនរងគ្រោះមានឈ្មោះ នួន ឌីណា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C O9765។ ​ចំណែករថយន្តម៉ាក(គា) ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 3A-1780 ប្រភេទរថយន្តទេសចរណ៍ អ្នកបើកបរមានឈ្មោះឈួន ថេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិស្វាយជ័យ ឃុំទួលសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។​

តាមប្រភពត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ចេញពីភ្នំពេញទៅខេត្ត ឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅលិចទៅកើត ដឹកអ្នកដំណើរពេញរថយន្ត ខណៈពេលមកដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនគួរសម ជិះពីក្រោយរថយន្ត ទទឹមនិងម៉ូតូមិត្តភក្ក្រ មួយគ្រឿងទៀត ហើយបានវ៉ាខាងឆ្វេងផុតពីមុខរថយន្ត រួចបានទាក់ដៃចង្កូត ដួលមុខរថយន្ត បណ្តាលឲ្យរថយន្ត ចាប់ហ្វ្រាំងមិនទាន់ កិនទាំងម៉តូទាំងមនុស្ស អូសជិត១០ម៉ែត្រ ខ្ទាតទាំងម៉ូតូទាំងមនុស្ស ចេញមកខាងឆ្វេងដៃស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ហើយរថយន្តព្យាយាមបើករត់ បានជិត៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់បានតែម្តង។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សារទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយជាក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណីរ៕

សហការី KBN-live.com