ក្រោយពីពិធិករ ដ៏មានប្រជាប្រិយភាពប្រចាំស្ថាននីយទូរទស្សន៍ CTN លោក អុិត សេដ្ឋា បានទទួលអនិច្ចកម្មកាលពីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រួចមក គេឃើញមានវត្តមានរបស់សិល្បៈករ សល្បៈការិនី ខ្មែរជាច្រើនរូប ចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំមួយនេះ ប៉ុន្តែក្នុងនោះ គេមិនឃើញវត្តមានរបស់ពិធីការិនី យុគ ចិន្តា ចូលរួមបុណ្យសព ក៏ដូចជាចូលរួមរំលែកទុក្ខនឹងគេឡើយ ដោយហេតុនេះ ទើបធ្វើឱ្យបងប្អូនមហាជនជាច្រើន មានចម្ងល់យ៉ាងខ្លាំង ដោយកន្លងមកគេដឹងច្បាស់ថា លោក អុិត សេដ្ឋា និង ពិធីការិនី យុគ ចិន្តា គឺជាដៃគូដ៏ល្អ និងស្និទ្ធស្នាលជាងគេ ។

ជាមួយគ្នានេះ ដើម្បីស្រាយចម្ងល់របស់មហាជន ពិធីការិនី យុគ ចិន្តា ក៏បានចេញមុខបកស្រាយ នៅលើគនណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា ហេតុដែលមិនបានចូលរួមក្នុងពិធីបុណ្យសពរបស់ លោក អុិត សេដ្ឋា ព្រោះតែខ្លួន មានការងារត្រូវតែបំពេញជាដាច់ខាតមួយ នៅលើទឹកសហរដ្ឋអាមេរិក ។ ខាងក្រោមនេះ គឺជាសំណេរផ្ទាល់របស់ អ្នកនាង យុគ ចិន្តា ៖

«នាងខ្ញុំពិតជាមានក្តីសោកសៅយ៉ាងក្រៀមក្រំដែលអាក់ខានមិនមានវត្តមានក្នុងពិធីបុណ្យសព លោក អុិត សេដ្ឋា ដោយមានការងារចាំបាច់ត្រូវបំពេញនៅសហរដ្ឋអាមេរិក.
តាងនាមនាងខ្ញុំជាមិត្តរួមការងារក្នុងស្ថាប័នទូរទស្សន៌តែមួយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនCBS ព្រមទាំងមិត្តសិល្បករនឹងសិល្បការនី ព្រមទាំងមហាជនដែលជាអ្នកគាំទ្រលោក អុិត សេដ្ឋា ទាំងអស់ដែលបានជួយជ្រោមជ្រែងជួយជាបច័្ចយក្នុងពិធីបុណ្យសពលោក អុិត សេដ្ឋា សូមជូនពរឯកឧត្តមលោកជំទាវនឹងសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំ យុគ ចិន្តា» ។

គួររំឮកដែរថា បើតាមសេចក្តីរាយការណ៍ ពីមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា លោក អ៉ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះ បានទទួលមរណភាព នៅម៉ោងប្រមាណ២៖២៥នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាមន្ទីរពេទ្យរុស្ស៊ី ទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចសង្គ្រោះបាន ព្រោះតែជម្ងឺរបស់លោក មានសភាពធ្ងន់ធ្ងរ និងដុនដាបខ្លាំងពេក ៕
យុទ្ធ KBN