ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយ បានកើតឡើងនៅចំណុនច ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ផ្លូវជាតិ​ចន្លោះ​គីឡូម៉ែត្រ​លេខ៩០.៩១ ស្ថិតក្នុង​ភូមិ​ទី៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្រោះថ្នាក់​ចរាចរនេះ បណ្ដាលមកពី​រថយន្ត​ឡិច​ស៊ិ​ស​មួយគ្រឿង​ផ្ទុះ​បែក​កង់ ធ្វើឱ្យមនុស្ស ៥នាក់ រងរបួស​ធ្ងន់​ធ្ងរ ។



មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ RX300 មួយគ្រឿងពាក់​ស្លាក​លេខ ភ្នំពេញ 2W-1399 មាន​មនុស្ស​ជិះ ៥នាក់ បើកបរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុខាងលើ ក៏បាន​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ដើមឈើ​ខាងជើង​ផ្លូវជាតិ ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ ៤នាក់​ទៀត ​រងរបួស​ធ្ងន់​ធ្ងរ ។

ជនរងគ្រោះនៅក្នុងករណីខាងលើនេះ មានឈ្មោះទី១ ដេ​ត សៅ​វិញ ភេទ​ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ​ឃ្លាំង​ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហា ។ ទី២ ឈ្មោះ ជា ណា​រិ​ទ្ធ ភេទ​ប្រុស ស្នាក់នៅ ផ្ទះជួល ម្ដុំ​ចោមចៅ ។ ទី៣.ឈ្មោះ ដាំ ស៊ា​វ​ឡេង ភេទ​ស្រី អាយុ ៣០ឆ្នាំ ផ្ទះ​លេខ ១២AEZ២ ផ្លូវ១៦៦ ភូមិ១សង្កាត់​អូរឫស្សី៣ ។ ទី៤.អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (សន្លប់) និងទី២ ​ឈ្មោះ ជីវ គើ ភេទ​ប្រុស ធ្វើការ នៅ​ជិន​ថា​វើ​ល​គ្រុប ។

ជនរងគ្រោះ​ទាំង ៥នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​កងពល​លេខ៣១ ចំនួន២ គ្រឿង ដឹក​ប​ញ្ចូ​ន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ចំណែកឯ​រថយន្ត​ ត្រូវ​នគរបាល​ដឹក​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​ជា​ក្រោយ ៕ សហការី KBN-LIVE.com