មន្ត្រី​ប៉ូលិស​ប៉ាគីស្ថាន​និយាយ​ថា ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ​នៃ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ នៅ​ភាគ​និរតី ខេត្ត​ Baluchistan​ ជាប់​ព្រំដែន​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​អ៊ីរ៉ាក់​ បាន​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​ ISIS​ ចំនួន​ ១២​នាក់​ និង​ជាច្រើន​នាក់​ផ្សេងទៀត​រត់​ប្រាសយកតែអាយុ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ABC។

យោង​តាម​​សេចក្ដី​រាយការណ៍​ពី​កង​ទ័ព​ កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​នេះ​ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង ប៉ាគីស្ថាន​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ប្រមាញ់​ក្រុម​ជ្រុលនិយម​ ​ដែល​កំពុង​មាន​តាំង​មូលដ្ឋាន​ នៅ​ក្នុង​ស្រុក​ Mastung បន្ទាប់​ពី​ពួកគេ​បាន​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​អស់ ២៥​នាក់​កាល​ពី​ខែ​មុន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​ប៉ាគីស្ថាន​​បាន​ប្ដេជ្ញា​កម្ចាត់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នៅ​តាម​គ្រប់​ខេត្ត​ និង​ស្រុក នៅ​ក្នុង​ប្រទេស ​ខណៈ​ដែល​ពួកគេ​គំរាម​តប​វិញ​ថា​ អ្នក​បង្កើត​ច្បាប់​ប៉ាគីស្ថាន គឺ​ជា​គោលដៅ​សំខាន់​ ក្នុង​ការ​វាយប្រហារ​៕

ផ្តល់សិទ្ធដោយ៖ kqube.net