បើតាមព័ត៌មាននៃការផ្សាយបន្តផ្ទាល់ លោកពែកមី បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងមន្ទីរពេទ្យថា លោក អ៊ិត សេដ្ឋា ត្រូវបានលោកដឹកមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ដោយមានអាការៈធ្ងន់ធ្ងរខ្លាំង គឺមួយកំណាត់ខ្លួនរបស់គាត់ខាងក្រោម ស្ពឹក និងមានអាការៈរលួយផងដែរ ។

ក្នុងពេលនេះដែរ ក្រុមអ្នកសិល្បករនៅស៊ីធីអិន និងសិល្បៈផ្សេងៗជាច្រើន បាននាំគ្នាមកមើលគាត់ នៅក្នុងមន្ទីរពេទ្យផងដែរ ព្រមទាំងមានសប្បុរសជនជាច្រើន បានផ្ញើរលុយទៅលោក ពែកមី ដើម្បីចូលរួមចំណែក ព្យាបាលលោក អ៊ិត សេដ្ឋាផងដែរ។

សូមទស្សនាការផ្សាយផ្ទាល់ ពីស្ថានភាពរបស់លោក អ៊ិត ស៊ីថា ពីលោកពែកមី ពីទស្សនាវដ្តីអង្គរធំ ដូចតទៅ៖

រូបភាពខាងក្រោមនេះ គឺសិល្បៈករ សិល្បៈការនី និងសប្បុរសជនទាំងអស់ ដែលបានមកមើល និងជួយជាថវិការផ្ទាល់តែម្តង ៖

========================

រំលឹករឿងរ៉ាវ កាលពីម្សិលឡើងវិញ៖

កាលពីប៉ុន្មានម៉ោងមុននេះ លោកហេង ប៊ុនលាភ បានបង្ហោះរូបភាព ដ៏ក្រៀមក្រំមួយ ដោយបង្ហាញពីស្ថានភាពលោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះមួយរូប របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ដោយគាត់បាននិយាយនៅក្នុង Status របស់គាត់ថា “ថ្ងៃនេះ ទូរទស្សន៍ CTN បានជួបបងអ៊ិត សេដ្ឋា គាត់បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងប៉ោងពោះ… ឥឡូវប្រឈមនិងអាយុជីវិត???។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់គាត់ នៅឡើយទេ តែយើងទាំងអស់គ្នា សូមជូនពរឲ្យគាត់ឆាប់ជាពីជម្ងឺ និងមានស្ថានភាពប្រសើរឡើងវិញ ៕