ប្រទេសស៊ីមបាវ៉េ៖ សារព័ត៌មាន «​ដឹ ហ៊័​រ​រ៉​ល​» របស់​ស៊ី​ម​បា​វ៉េ ផ្សាយ​ថា កាលពី​ពេលថ្មី​ៗ​កន្លង​មក លោក​សាយ​យ៉ាស អេ​ន​ក្វេ​ន​យ៉ា ជនជាតិ​ស៊ី​ម​បា​វ៉េ បាន​ឆ្លើយ​ក្នុង​សវន​ការ​ នៅ​ក្រុង​ហា​រ៉ារ៉េ សុំ​លែងលះ​នាង​រូ​ដូ ម៉ាត​ន ហុត​សេ ព្រោះ​មិន​ស្មោះត្រង់​ ចំពោះ​រូបគេ ​ដោយ​លួច​ទាក់ទង ​ប្រុស​សហាយ​ចំនួន​២៧​នាក់ ។

អ្នក​ទាំង​២ ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០០ ប៉ុន្តែ​នាង​ម៉ា​ត​នហុត​សេ លួច​សហាយស្មន់​ ជាមួយ​បុរស​ផ្សេង ​ដល់​ទៅ​២៧​នាក់ ​រហូត​មានគភ៌ និង​រំលូតកូន​ ចំនួន​៨​លើក ​ក្នុង​រយៈពេល​៥​ឆ្នាំ ។ លើស​ពី​នេះ​ នៅ​ពេល​នាង​រួមរ័ក​ ជាមួយ​ប្តី ​តែងតែ​ស្រែកហៅ​ឈ្មោះ ​បុរស​ជាស​ហា​យជា​រៀង​រាល់​លើក ជា​រឿង​មួយ​ដែល​ប្តី​មិន​អាច​ទទួលយក​បាន ។

នាង​រូ​ដូ ម៉ាត​នហុត​សេ សារភាព​ប្រាប់​ប្តី​ថា ធ្លាប់​រំលូតកូន​៨​ដង ព្រោះ​មានគភ៌​ជាមួយ​បុរស​ផ្សេង ។

ក្នុង​សវនាការ ​នាង​ ម៉ា​ត​នហុត​សេ និយាយ​ថា នាង​មាន​សហាយ ព្រោះ​លោក​អេ​ន​ក្វេ​ន​យ៉ា ចូល​ចិត្ត​វាយតប់ និង​សំឡុត​នាង​ជា​ញឹកញាប់ ។ នាង​ក៏​ចង់​លែងលះ​ដែរ ប៉ុន្តែ​ចង់បាន​សិទ្ធិ​ចិញ្ចឹម​កូន ​ទាំង​២​នាក់ ជាមួយ​លោក​អេ​ន​ក្វេ​ន​យ៉ា ព្រោះ​ពួក​គេ​នៅ​ក្មេង និង​ត្រូវការ​ម្តាយ ។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំង​២​លែង​គ្នា និង​ផ្តល់​សិទ្ធិ​ចិញ្ចឹម​កូន ​ដល់​នាង​ម៉ា​ត​នហុត​សេ ៕

ប្រភព៖ «​ដឹ ហ៊័​រ​រ៉​ល​»