ប្រទេសថៃ៖ វិបត្តិគ្រួសារមួយ ធ្វើអោយស្ត្រីម្នាក់ គិតខ្លី បានធ្វើអំពើដ៏ឆោតល្ងង់មួយ ដោយសម្រេចចិត្ត បាញ់សម្លាប់ កូនតូច ដែលគ្នាពុំដឹងអីសោះ ទើបតែមានអាយុ២ខួប ធ្លាយខួរស្លាប់ ហើយទើបម្តាយឆោតល្ងង់ម្នាក់នេះ សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងតាមក្រោយកូន ។

ហេតុការណ៍ដ៏គួរអោយសង្វេគ និងរន្ធត់នេះ បានកើតឡើងនៅប្រទេសថៃ ដោយគ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល ត្រូវរលាយបាត់ ដោយសារតែប្តីទៅមានស្រីថ្មី ក្បត់ចិត្តប្រពន្ធ ទើបធ្វើអោយនាង អស់ទីពឹង និងអស់សង្ឃឹមក្នុងជីវិត ហើយបានប្រែក្លាយកំហឹង ទៅជាអំពើឆោតល្ងង់ បានបំផ្លាញជីវិតកូន និងខ្លួនឯងក្នុងពេល មួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ ។

យោងតាមសម្តីប៉ូលិសក្រុងបាងកក បាននិយាយប្រាប់សារព័ត៌មានថា ប៉ូលិសបានទទួលដំណឹង ពីអ្នកជិតខាងរាយការណ៍ថា ស្ត្រីម្នាក់បានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួន និងកូនតូចនៅក្នុងផ្ទះ ជួយមួយកន្លែង ក្នុងក្រុងបាងកក។

ក្រោយពេលទទួលដំណឹងរួច ប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗ ក៏បានឃើញសាកសព ហើយធ្វើការត្រួតពិនិត្យផងដែរ ។ តាមរបាយការណ៍ត្រួតពិនិត្យ បានអោយដឹងថា កូនតូចអាយុ២ខួប ស្លាប់ដោយសារគ្រាប់កាំភ្លើង បាញ់ចំក្បាលពីខាងស្តាំ ធ្លាយទៅខាងឆ្វេង ធ្លាយខួរស្លាប់នៅលើតុតែម្តង ចំណែកម្តាយបានបាញ់សម្លាប់ខ្លួន មួយគ្រាប់លើគុម្ពត្រចៀក ផ្នែកខាងស្តាំ ធ្លាយទៅឆ្វេង ស្លាប់ក្នុងថ្លុកឈាម យ៉ាងវេទនា ៕

=========================

ករណីផ្សេងទៀត ដែលស្រដៀងគ្នា៖

ឪពុកតិរច្ឆាន ខឹងប្រពន្ធរត់ចោល បែរជាទៅចាក់សម្លាប់ កូនស្រីបង្កើតអាយុ៩ឆ្នាំ!!!

ប្រទេសថៃ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានធ្វើអោយកក្រើកសារព័ត៌មាន នៅប្រទេសថៃ ដោយឪពុកចិត្តតិរច្ឆានម្នាក់ ដោយសារតែខឹងប្រពន្ធរបស់ខ្លួន បានរត់ចោល ហើយទុកកូនស្រី អាយុ៩ឆ្នាំ អោយខ្លួនមើល ទប់កំហឹងមិនបាន ក៏សម្រេចចិត្ត យកកាំបិតចុងស្រួច ចាក់សម្លាប់កូនស្រី របស់ខ្លួនចោល ។

តាមប្រភពអ្នកជិតខាង បានប្រាប់អោយដឹងថា កូនស្រីដែលស្លាប់ ដោយសារឪពុកចាក់នោះ គឺជាកូនស្រីច្បង អាយុ៩ឆ្នាំ ។ មូលហេតុដែលបណ្តាលអោយ ឪពុកតិរច្ឆានរូបនេះ សម្លាប់កូនស្រីខ្លួនឯង នោះ គឺដោយសារតែខឹង ប្រពន្ធរបស់ខ្លួនរត់ចោល ហើយបានយកកូនពៅទៅជាមួយ បែរជាទុកកូនស្រីច្បង អោយខ្លួនមើល ។

តាមប្រភពពីប៉ូលិស បានបញ្ជាក់ថា ក្រោយពីសម្លាប់កូនស្រីបង្កើត របស់ខ្លួនហើយ ឪពុកតិរច្ឆានរូបនេះ បានជូតលាងឈាមកូនស្រី និងស្លៀកសម្លៀកបំពាក់ អោយយ៉ាងស្អាត ហើយដាក់អោយដេកនៅលើពូកក្នុងផ្ទះ ដូចជាមនុស្សដេកលក់ធម្មតា ហើយធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានចាប់ខ្លួន បុរសជាឪពុកបង្កើត ភ្លាមៗ បន្ទាប់ពីមានការសង្ស័យ ចំណុចជាច្រើន។ ចំណែកប្រជាពលរដ្ឋដែលនៅ ក្បែរខាងនោះ បានស្ទុះទៅវាយឪពុកតិរច្ឆាននោះ ម្នាក់១ដៃ១ជើងផងដែរ ដោយអត់ទ្រាំនិងទង្វើដ៏ព្រៃផ្សៃនេះមិនបាន ៕

ដកស្រង់ ពីសារព័ត៌មានថៃ
KBN-live.com