ប្រទេសឥណ្ឌា៖ រឿងរ៉ាវមួយ បានធ្វើអោយមនុស្សរាប់លាននាក់ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយស្ត្រីជាម្តាយម្នាក់ មានវិបត្តិធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន ក៏សម្រេចចិត្តដឹកដៃ កូនស្រីភ្លោះ២នាក់ ដែលមានអាយុប្រហែល៣ឆ្នាំ មកលោតទឹកស្ទឹង Guanges ដែលស្ថិតនៅក្នុងតំបន់ Besgusarai ។

បើតាមសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ស្ត្រីជាម្តាយ បានទុកកូនភ្លោះស្រី ទាំងពីរចោលនៅមាត់ស្ទឹង ហើយបានលោតចូល ទៅក្នុងទឹកស្ទឹងសម្លាប់ខ្លួន ហើយអ្វីដែលគួរអោយសង្វេគនោះ គឺកូនស្រីភ្លោះទាំង២ ក្រោយពីឃើញម្តាយ លោតចូលទៅក្នុងស្ទឹង ក៏បានកាន់ដៃគ្នា ដើរចូលក្នុងទឹក រហូតលិចក្បាល លង់ស្លាប់ទាំង៣នាក់តែម្តង។

បើតាមអ្នកដែលបានស្គាល់ នារីរងគ្រោះខាងលើ បានរៀបរាប់ថា នាងត្រូវបានប្តី បោះបង់ចោល ទៅរស់នៅជាមួយស្រីថ្មី ទុកកូនស្រីទាំង២ចោល អោយនាងមើលតែម្នាក់ឯង ។ ដោយជីវភាពក្រីក្រ មិនអាចរកប្រាក់ ចិញ្ចឹមខ្លួន និងកូនទាំង២បាន នាងក៏សម្រេចចិត្ត បញ្ចប់ជីវិតរបស់នាង ដោយលោតចូលក្នុងទឹកស្ទឹង តែនាងភ្លេចគិត និងអាណិតដល់កូនភ្លោះស្រី របស់នាងទាំង២នោះឡើយ ។ ទីបំផុតម្តាយ និងកូនភ្លោះ ត្រូវស្លាប់ជាមួយគ្នាទាំង៣នាក់ គួរអោយសង្វេគក្រៃលែង ៕

ប្រភព ដកស្រង់ពីសារព័ត៌មាន ឥណ្ឌា
KBN-live.com