Home តារាអន្តរជាតិ Lu Yang Yang កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយ Xing Zhaolin និងរស់នៅជាមួយគ្នា

Lu Yang Yang កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយ Xing Zhaolin និងរស់នៅជាមួយគ្នា

132
0

តារាសម្ដែង Lu Yang Yang g និង Xing Zhaolin កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថាអ្នកទាំងពីរអាចមានទំនាក់ទំនងស្នេហានឹងគ្នា ហើយថែមទាំងត្រូវបានគេអះអាងថាកំពុងរស់នៅជាមួយគ្នាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5zsiPch2nwNd98N_ID2oef258bra61TN68POfY9emg1ZloKjcwdGWck-vZ-3p_zDoEd6EEC-b5SsPHv1bPfjdPFHENmACo1uiQefdnyAWkY9SyaeT86oevEol4eUFiIOy5t8E5GlvWOzwXtkD5ipAWr32u4Ky2tph3-1jGj2VNfrrNoee-Mkmf6g0mCE/s661/image_2026-10-26_08-26-01%20(4).png

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិនបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីចំពោះទំនាក់ទំនងរបស់តារាទាំងពីរ ខណៈដែលមានការលើកឡើងអំពីសកម្មភាពដែលពួកគេត្រូវបានគេប្រទះឃើញនៅជាមួយគ្នាកន្លងមក។ តាមរបាយការណ៍ដែលត្រូវបានចែករំលែក Lu Yang Yang ឬ Hanna Lu និង Xing Zhaolin ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅផ្ទះលេខ២ជាមួយគ្នាក្នុងឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGv0qCLNKd0ZnjLepUyM7ZUUuZv6zQww865IufaNrvdZrvy2bG2tEfY_dVCfFjS27zY2HNXo00GxEcANiit-7rouXiLC6OgVZ_2ctEbieTXb6ISfyuoWveP44hbfjXif-OxB-Ke6yszZrfghzy_wx3znJMMiUXzCAvLBTjm_mSd1epe7OF-H8ep76uKg/s1352/image_2026-10-26_08-26-01%20(3).png
នៅខែកក្កដា ឆ្នាំ២០២៥ តារាសម្តែងទាំងពីររូបត្រូវបានគេប្រទះឃើញទៅមន្ទីរពេទ្យជាមួយគ្នា។ នៅពេលនោះ អ្នកមួយចំនួនបានសង្ស័យថា Lu Yangyang អាចនឹងកំពុងមានផ្ទៃពោះកូនរបស់ Xing Zhaolin។ ទោះជាយ៉ាងណាក៏ដោយអ្នកលេងអ៊ីនធឺណិតភាគច្រើនជឿថា ម្នាក់ក្នុងចំណោមពួកគេប្រហែលជាមានបញ្ហាសុខភាពទើបនាំគ្នាទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ យូរៗទៅ ពាក្យចចាមអារ៉ាមដែលថា Lu Yangyang កំពុងមានផ្ទៃពោះកូនដំបូងនោះក៏បានស្ងប់ស្ងាត់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJyOlOc3C2a_yrm9lRsyMC9HCAW60vO95TitgFJGFJroIrsrlIRZukNVJGjpCsBDS_K69gCfTI7LZfWlD1X8kms3mvWOI_JNo4z2NjwETKhE7E68WHmUaM9I4_GVqfdGzwO7ThlKtcNIemKgoky4_YMMKvlHukDzqUl8eNnDJcc7ehg_dVXJSQw2XXaE/s660/image_2026-10-26_08-26-01.png

ការបង្ហាញខ្លួននៅកន្លែងតែមួយរបស់ទាំងពីររូបនេះបង្កឱ្យមានការសង្ស័យពីអ្នកតាមដានវិស័យកម្សាន្តថាទំនាក់ទំនងរបស់ពួកគេអាចលើសពីមិត្តរួមអាជីព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNMlA19dtERovtBi4rs-k9pE9iP1Q1iGD_ptN0fwxmy4uhyphenhyphenOMNwi6-1x7dp6U-tHgk6rWGhrZTrj5Hyfh3rkgWKEHcUl3ZQf1cnx-VZf-S4b7MZtLckFBQkLHym6xt73Xc8Pwp0L2jaZvD4plyu0_e1AgACX9rV0vITbhy4TKx7iGSV-66ABLkvs222jA/s1439/image_2026-10-26_11-44-29%20(2).png

ថ្មីៗនេះ ព័ត៌មានដែលបានចុះផ្សាយក៏បានលើកឡើងពីការអះអាងថាអ្នកទាំងពីរត្រូវបានគេប្រទះឃើញធ្វើសកម្មភាពប្រចាំថ្ងៃនៅកន្លែងស្នាក់នៅដូចគ្នា។ គួរឱ្យដឹងថា Xing Zhaolin គឺជាតារាសម្ដែងចិនដែលអ្នកគាំទ្រស្គាល់តាមរយៈការសម្ដែងជាតួ Yuwen Yue ក្នុងរឿងភាគប្រវត្តិសាស្ត្រ «Princess Agents»។ ក្រោយមកលោកក៏បានសាងស្នាដៃផ្សេងទៀតដ៏គួរឱ្យចាប់អារម្មណ៍។ ចំណែក Lu Yangyang ក៏ជាតារាសម្ដែងចិនមួយរូបដែលមានអ្នកគាំទ្រតាមដានស្នាដៃសម្ដែងរបស់នាងជាច្រើនផងដែរ។ អ្នកទាំងពីរធ្លាប់សម្តែងជាតួឯកនៅក្នុងរឿង « The Quirky and the Charming»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf6RP5uLFVR8hMkF7LG2W4GjWRzg6Usi-NjMNl3EciO0dZQld0oo7xyxUgj4yvSgjxMDDKIFxp33Vwlshf2amnSvRUUCDMW5zd5GvMx03FecJZT9oo6zdhIMNWg9E6VgG-HgOQJ7r3hH9fFuWrDScsXTTf3GqVdnsVo_uqJjpvZ0TCSEB8l4asPzvi8wo/s2048/image_2026-10-26_11-44-30%20(3).png

ទោះបីជាព័ត៌មាននេះកំពុងទទួលបានការចាប់អារម្មណ៍ក៏ដោយប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពី Lu Yangyang និង Xing Zhaolin ជុំវិញទំនាក់ទំនងស្នេហា ឬការរស់នៅជាមួយគ្នាឡើយ៕