Home តារាជាតិ វ៉ាន់ នីឡា លើកឡើងពីសម្តីវេជ្ជបណ្ឌិតម្នាក់នៅអ៊ឺរ៉ុបថាគ្មាន «ខូឡូជេន» ណាអាចធ្វើឱ្យស្បែកសឡើយ

វ៉ាន់ នីឡា លើកឡើងពីសម្តីវេជ្ជបណ្ឌិតម្នាក់នៅអ៊ឺរ៉ុបថាគ្មាន «ខូឡូជេន» ណាអាចធ្វើឱ្យស្បែកសឡើយ

129
0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកជាច្រើនទាក់ទងនឹងផលិតផល ខូឡូជេន (collagen) បន្ទាប់ពីនារីម្នាក់កំពុងប្រឈមនឹងបញ្ហាសុខភាពគេងលើគ្រែពេទ្យដោយអះអាងថាមានការផឹកខូឡូជេន។ ទន្ទឹមនឹងប្រធានបទនេះតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនមួយនិងបញ្ជាក់ថាគ្មាន ខូឡូជេនណាអាចធ្វើឱ្យស្បែកសឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEierHn3HjIaSUkKMwPNjs9EGtP9Vf65HTB0QxGVwri33GcoNpqSTlu_clARSmsaqBm-01HJdsiUjC4a94OdYqZMC7zxRn70ZMixRhXtOrHpLwPXXCd_Ed7UfX4zBba6IFGJVjABFSsXL4IKNEq_AMJuEzncOq4LNznXyZp5r-FSMOJag6l7FKRMUeV-XKY/s2048/image_2026-10-26_08-40-32.png
នៅយប់ថ្ងៃទី២៤ ខែតុលា តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរមួយទាក់ទងនឹងការផឹកខូឡូជេនដែលធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងសំណេររបស់តារាស្រីរូបនេះបានចែករំលែកបទពិសោធន៍កាលពីអតីតដោយនាងបានណែនាំអ្នកស្គាល់ម្នាក់ឱ្យផឹកខូឡូជេនដូចជាខ្លួនពីព្រោះពេលផឹកហើយឃើញស្បែកដូចជាថ្លាជាងមុនណាមួយប្រ៊េននោះក៏ធំ។ យ៉ាងណាមិញ មនុស្សដែលនាងបានណែនាំឱ្យផឹកនោះរូបគេផឹកបានតែ២ប្រអប់ប៉ុណ្ណោះតែនៅពេលទៅពេទ្យពិនិត្យគឺស្រាប់តែរកឃើញថាលើសជាតិ ហើយក្រោយពេលផ្អាកផឹកខូឡូជេននោះជាតិស្ករក៏ប្រែមកជាធម្មតា។ វ៉ាន់ នីឡា បញ្ជាក់យ៉ាងច្បាស់លាស់ថាការពិនិត្យនេះគឺជាគ្រូពេទ្យនៅប្រទេសអូស្រ្តាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB-RaTmlWmIphXzAhb94lRJ43ZNasWcSjGExXQPMCe3dQP5RPEzA4NnOwemSAO0U5IaiSF35jmH0FqHsOtqBwERhoYgivq0nESAXIDadyy4z53nJ879FfgwrIx9MUphtCCVG_YeuSn_b1T9DGLPbdRre1LucCgZ0WWhuu8Xs7HT_f9uPQAGRdIq8lrRR4/s1680/image_2026-10-26_08-40-35%20(2).png

វ៉ាន់ នីឡា បានបង្ហាញថាក្រោយមករូបនាងនិងមនុស្សដែលស្គាល់គ្នាក៏ផ្អាកផឹកខូឡូជេននោះ និងបានឱ្យមិត្តរបស់នាងទិញខូឡូជេនផ្ញើឱ្យនាងប៉ុន្តែមិត្តរបស់នាងបានគំរាមមិនចង់ឱ្យនាងប្រើប្រាស់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcnv3YLVF74DoPgeD1nAyGXKbri-tI8FtnZR7FwsAxmVLNh3-D18yd-0aHREhU_joTYbSa46lyEhbz3PJGbXuuV9BWwEX5a9NwN5GOo5eC2HSQ9misd5oBfPe3NgW3WipnbgTRnxdU-gSma14AG9TTyUq-y9m1_gz-Lho8o41AN6ofOqAXtzgiuGpHOMY/s1602/image_2026-10-26_08-40-35.png
អ្វីដែលកាន់តែធ្វើឱ្យអ្នកមួយចំនួនបានដឹងបន្ថែមទៀត វ៉ាន់ នីឡា បានបង្ហាញថារូបនាងបានស្គាល់ CEO បើកឡាបូផលិត collagen នៅអ៊ឺរ៉ុបគាត់គឺជា doctor ដែលនាងបានជួបនៅក្នុងកម្មវិធីតាំងពិរពណ៍មួយនៅអ៊ឺរ៉ុបនិងបានសួរពីចំណាប់អារម្មណ៍របស់នាងចង់ផលិតខូឡូជេនលក់ប្រទេសខ្មែរឬអត់។ វ៉ាន់ នីឡា ក៏បង្ហាញពីចំណាប់អារម្មណ៍ដោយនាងចង់បាន collagen ផឹកទៅស្បែកស្អាត ប៉ុន្តែវេជ្ជបណ្ឌិតនោះភ្ញាក់ផ្អើលដោយនិយាយថាតាមបទពិសោធន៍របស់លោកគ្មានខូឡូជេនណាផឹកទៅធ្វើឱ្យស្បែកសឬស្បែកស្អាតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGqLyb26vN-xN1kjw7-Mdsfm6T0qw0uWZaB47fKImkt2IJKRfDjIlyGxEglAP0mXWO6wZ0qGbBEA5hv7bg-gdU4KHThSIfICjvXUtzL2Urdekomart_KfF-a3L8VKB0LIAkIoSABY_ALejf6zHcDCDPCBCgq3fFtSfYA4595Nsg01dqeZ3rzxtDr5LMA/s2048/image_2026-10-26_08-40-36.png

ទន្ទឹមនឹងការបង្ហោះសំណេរនោះ វ៉ាន់ នីឡា បានចេញវីដេអូបញ្ជាក់បន្ថែមទៀត នៅយប់ថ្ងៃទី២៥ ខែតុលា ដោយបញ្ជាក់បន្ថែមថាមិនមែនគ្រប់ខូឡូជេនសុទ្ធតែអត់ល្អឬមានផ្ទុកជាតិស្ករទេ ដូច្នេះការផឹកផលិតផលនេះនៅអាចផឹកបានធម្មតាប៉ុន្តែត្រូវស្រាវជ្រាវរកប្រភពឱ្យ ច្បាស់ឱ្យប្រាកដថាទិញប៉ះរបស់សុទ្ធ មិនក្លែងក្លាយ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបានណែនាំជម្រើសទិញពីអាម៉េរិក បារាំង អូស្រា្តលី ពីព្រោះប្រទេសទាំងបីនេះកម្រផលិតរបស់ដែលមានផ្ទុកសារធាតិធ្វើឱ្យស្បែកសរឆ្វាចដោយភាគច្រើនគេផ្តោតលើសុខភាពជាចម្បង៕