Home ព័ត៌មានជាតិ UNCLOS ផ្ដល់សិទ្ធិឱ្យកម្ពុជា បន្តនិយាយការពិតទៅកាន់ពិភពលោកដោយគ្មានការរាំរាំង

UNCLOS ផ្ដល់សិទ្ធិឱ្យកម្ពុជា បន្តនិយាយការពិតទៅកាន់ពិភពលោកដោយគ្មានការរាំរាំង

799
0

ការពិតត្រូវតែលាតត្រដាងជាសកល! គណៈកម្មការអន្តរជាតិសម្រេចផ្តល់សិទ្ធិឱ្យកម្ពុជា និយាយការពិតទៅកាន់ពិភពលោក ដើម្បីការពារទឹកដី និងប្រជាជន នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចសម្ភាសពិសេសជាមួយទូរទស្សន៍ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTyByVPEsJSXDPYZyoXzNewYNedGJd7VkkzpkXZj5F37sj1bMWRH_X4Iu8E6LsdDgOmVjb6bmkBbZqy-Ea8GzadgEBxdOnz4FdxiTMyRP9JRytZu1XuKTbk8HWrPg4M-1pqYMWhlWQ4oq88fy44oo2rVsCK29pk8kcx1D9XjjQMKqmOnY5WK4z6YYPsCQ/s1200/photo_2026-10-21_10-42-21.jpg
_____________
ខណៈដែលថៃទាមទារឲ្យកម្ពុជាបញ្ឈប់ការចោទប្រកាន់ និងឈប់នាំយករឿងរ៉ាវព្រំដែនទៅនិយាយនៅលើឆាកអន្តរជាតិ ដោយយកលេសថា វាអាចនឹងឲ្យប៉ះពាល់ដល់ដំណើរការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គណៈកម្មការអន្តរជាតិ UNCLOS បែរជាផ្ដល់សិទ្ធិពេញទំហឹង បើកភ្លើងខៀវឲ្យកម្ពុជាបន្តនិយាយការពិតទៅកាន់ពិភពលោកយ៉ាងពេញលេញ ក្រោមហេតុផលថាភាគីថៃមិនបានអនុវត្តតាមការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានាដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងមកនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigzWkoTL4eG0OaM80Ts-rBzq26VgFJBh1mU7jRA3LsM9NJ6pt7kdUr8ZpFuwI7_gp8xj3SjgEZFT1DpwXpjlPNWrogV8eKiW-RdlcMxe9m6ctr_g8k0vZ9D8Zk2_aF4YTVE5vEW4eEioJOrNvC042nIAmrY6LDBPwCroRg-mxptJ9oLZk2dOS8lqfWgYs/s895/photo_2026-10-21_10-42-20.jpg

ផ្អែកតាមប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាត្រូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតត្រូវតែបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃនៅទឹកដីខ្មែរឡើយ ជាពិសេសការចូលកាន់កាប់ភូមិករទាំងឡាយរបស់ប្រជាជនខ្មែរដោយខុសច្បាប់។ ភាគីកម្ពុជាបានដាក់ការទាមទារយ៉ាងដាច់អហង្ការឱ្យប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ ដែលរងគ្រោះ មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញដោយសេរី និងគ្មានការរារាំងណាមួយពីភាគីថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOvP5euL6N3X0PqRJm7ceau4B5ozRjr-NwRmA8MjISNnZABRdLAVqKeAHE1TLBz7gnXYnCS3-_P4VvP8-UXkXEyWsmOE3Tl4R9dI0tsZl3dUkBTFSO9kPHBH4GCUUV8AGSsirDzC3E2utFpaMiilkGq4kYMpu36qh2oitOBhAcH0KIN-2mDZYdM3wYWM/s750/photo_2026-10-21_10-42-22%20(2).jpg

ឯកឧត្តម ប្រាក់ សុខុន បានពន្យល់បន្ថែមថា ចំណុចសំខាន់ៗទាំងឡាយជុំវិញការដកទ័ព និងការគោរពទឹកដីគ្នា គឺត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងកន្លងទៅរួចមកហើយ ជាពិសេសនៅក្នុងសេចក្ដីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែភាគីថៃមិនត្រូវបានយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពឡើយ។ កត្តានេះហើយទើបគណៈកម្មការសម្រុះសម្រួលអន្តរជាតិក៏បានទទួលស្គាល់ និងមើលឃើញច្បាស់ថា កិច្ចព្រមព្រៀងទាំងអស់នោះមិនទាន់ត្រូវបានថៃអនុវត្តទាំងស្រុងនោះទេ។ ហេតុដូចនេះហើយ បានជានៅពេលដែលពួកគាត់យល់ពីតថភាពជាក់ស្តែង និងបញ្ហាទាំងអស់នេះ គណៈកម្មការអន្តរជាតិបានសម្រេចផ្ដល់សិទ្ធិឱ្យកម្ពុជាបន្តមានសិទ្ធិនិយាយការពិតទៅកាន់ពិភពលោក ព្រោះកន្លងទៅភាគីថៃតែងតែខិតខំប្រើគ្រប់មធ្យោបាយដើម្បីរារាំងមិនឱ្យកម្ពុជានិយាយអំពីការពិតទៅកាន់វេទិកាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7zlrQw27WJaBXZIdYRZszQCKjaA-wYHn2RqlUGWu8gGmF66sjfpIKz8D-iFxkxZEl5_tFA3Dgx91-KX1iqGKBV6oPlQIvg3bvva_YwOPPNu1WOa1QZsmhy5UpuuRb18UMvtdqTwZV58eX_lgfKr1yqq_sz7ZtG_s5KeLC8tbQtJGMaIVDCkJ-sLt9SoA/s638/photo_2026-10-21_10-42-22.jpg

ការនេះសបញ្ជាក់យ៉ាងច្បាស់ថា ទង្វើ និងយុទ្ធសាស្ត្រការទូតរបស់ភាគីថៃនាពេលនេះ ហាក់ដូចជាចេតនាចង់គេចវេសពីការពិតជាក់ស្តែង ដោយពួកគេបានប្រព្រឹត្តសកម្មភាពឈ្លានពាន និងរំលោភបំពានលើទឹកដីកម្ពុជា រួចហើយបែរជាដើរតួជាអ្នកចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងបានព្យាយាមស្នើឱ្យកម្ពុជាបិទមាត់ឈប់និយាយរឿងនេះនៅលើឆាកអន្តរជាតិ ដើម្បីចង់លាក់បាំងទង្វើមិនត្រឹមត្រូវរបស់ខ្លួនពីខ្សែភ្នែកពិភពលោក។ ទោះជាយ៉ាងណា ល្បិចកលការទូតនេះត្រូវបានបរាជ័យទាំងស្រុង ព្រោះយុត្តិធម៌អន្តរជាតិ UNCLOS បានឈរនៅខាងការពិត ដោយបើកដៃឱ្យកម្ពុជាបន្តលាតត្រដាងតថភាពពិតនៅលើទឹកដីរបស់ខ្លួន ដើម្បីស្វែងរកយុត្តិធម៌ជូនជាតិ និងប្រជាជនខ្មែរជិត ២ម៉ឺននាក់យ៉ាងពេញទំហឹង៕