Home តារាជាតិ សារព័ត៌មានកូរ៉េចុះផ្សាយពី ស៊ីន យូប៊ីន ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងសក្តានុពលទីតាំងថតភាពយន្តនៅប៊ូសាន

សារព័ត៌មានកូរ៉េចុះផ្សាយពី ស៊ីន យូប៊ីន ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងសក្តានុពលទីតាំងថតភាពយន្តនៅប៊ូសាន

512
0

តារាសម្តែង ស៊ីន យូប៊ីន ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានកូរ៉េខាងត្បូង StarDailyNews បន្ទាប់ពីនាងបានបង្ហាញវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (Busan International Film Festival ឬ BIFF) ដោយលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាក្នុងនាមជាទីតាំងថតភាពយន្តអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBf4EsRGaJQsVswWU0KictEOawfbIEKb7PiR3k7VN5N9REB9BM09P4Og5xV5Y0LILu0Ei_kPAjY3hqf7NkgkXfiOyYsY0JTNjltdnIF6oJ79LrIv766dY1hGtqoEcOfUgszkax1c22LiFMQm6ZtvrjjKfLtwbaxsy1T6sRXUMO_JWDwHEUfLjNVjh9D5g/s2048/image_2026-10-17_09-21-53.png
ក្នុងឱកាសនេះ ស៊ីន យូប៊ីន បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីបង្ហាញពីភាពស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជាតិដល់ទស្សនិកជនអន្តរជាតិ ព្រមទាំងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibBdiV-VYIBJNjbdUxqTHBik5zHhPsSYt_QqIJCL6zdD9-2eS0JOhPBxn3ZzTMB7Uv5sL1fzGt644m1_fPUI9CWC7DhfmfZsZAfWAAL_Po54c7aw5ApdcGm3Rmeybaomfi89qAxeQ-oJZ2eGQ7ADa2jPrvKyy85vyibaZhilBtpi-AOb-qX_0l7_PPFrY/s1919/SnapInsta_to_849752998_18641883631006076_4184082846947177912_n.jpg

ប្រព័ន្ធផ្សព្វផ្សាយនេះបានលើកឡើងទៀតថាក្រៅពីការផ្សព្វផ្សាយវប្បធម៌ខ្មែរ តារាសម្តែង យូប៊ីន ក៏បានអំពាវនាវដល់អ្នកដឹកនាំរឿង និងអ្នកជំនាញស្វែងរកទីតាំងថតភាពយន្ត ឱ្យមកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ពីបរិយាកាស ទេសភាព និងទីតាំងពិសេសៗដែលអាចប្រើប្រាស់ក្នុងការផលិតភាពយន្តអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-x_1xbbmkKQ8g7014V0Tmamp2JVu4giTl-rHmOY5LI5RsWLFyfMrKKLiPf_TkEMK_ZjlOPSEPDDwXSQGLH2mXJdkIvhjd7lo3nDK0IiweOPHhCZza7bmsxoryk8UywCi7-L1vMfOP1WwXYiWp-yrOtYO7Hw_6DxyrxCakj0DjGbKRvXsloxHPzEogFDE/s1920/SnapInsta_to_849772636_18641883703006076_5768781242867653530_n.jpg
ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ស៊ីន យូប៊ីន បានបង្ហាញក្តីសង្ឃឹមថាទស្សនិកជននៅទូទាំងពិភពលោកនឹងទទួលស្គាល់និងកោតសរសើរចំពោះភាពឆើតឆាយនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ព្រមទាំងយល់ដឹងពីអត្តសញ្ញាណវប្បធម៌របស់កម្ពុជាឱ្យកាន់តែច្បាស់។
នាងបានលើកឡើងថា «ខ្ញុំសង្ឃឹមថាទស្សនិកជនទូទាំងពិភពលោកនឹងពេញចិត្តចំពោះភាពឆើតឆាយនៃសម្លៀកបំពាក់ប្រពៃណីរបស់យើង ហើយកុំច្រឡំវាជាមួយរបស់ផ្សេងទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TnSjHPqFCBrnEu_OFUEbbMKZDnIq3U7b1ly1zEMLCXTSBAlVnIiuAU-1pWtu31dd8dYGiUGuLTaNKxG-kxxMvkVUNz78pl3Qc9jzNbv_grlN6Bb43FhLSk6Ot5BCVaMgdrweL0_8vgLZUjvKndFZb8NgPsOdmOgEoMjU-LKfEy0ggbGqpC9yKjTHhCE/s1920/SnapInsta_to_849909543_18641883739006076_4927766365287413595_n.jpg
ជាមួយគ្នានេះ ស៊ីន យូប៊ីន ក៏បានផ្ញើសារអញ្ជើញអ្នកជំនាញក្នុងវិស័យភាពយន្តដែលកំពុងស្វែងរកទីតាំងថតថ្មីៗ ឱ្យងាកមកចាប់អារម្មណ៍លើប្រទេសកម្ពុជា ដោយបញ្ជាក់ថា «ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងពិសេសមួយដែលមិនធ្លាប់មាននៅក្នុងភាពយន្តណាមួយ សូមជ្រើសរើសប្រទេសកម្ពុជា។ កុំពឹងផ្អែកតែលើព័ត៌មានទេ សូមទស្សនាវាដោយខ្លួនឯង»។
តាមប្រភពដដែលបានរំលេចយ៉ាងច្បាស់ពីវត្តមានរបស់ ស៊ីន យូប៊ីន នៅមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០២៣ បន្ទាប់ពីនាងបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមដោយប្រើឈើច្រត់ ដែលធ្វើឱ្យវត្តមានរបស់នាងក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbu-vKF0ue4VLhk4NIH4xiwRNIM_zqOFCIIG0au_-zJkZ6u_3F3X8l1wMeN0JjrBUbtiAEvZedMZV1Y___4DA3D_3qsXbM-7XUFhQ0nKlG8AXu5-kPsLE3dZy3LcMaZnjPVWSw1KIjpZvkyvNWT4IRPcM2LZ6lwvndVtpLgkNirMdBw18lqN0KnSxJviw/s1983/image_2026-10-17_09-21-51.png

    ការបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិប៊ូសានលើកនេះមិនត្រឹមតែជាឱកាសសម្រាប់ ស៊ីន យូប៊ីន ក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ និងលើកស្ទួយកម្ពុជាឱ្យក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ឧស្សាហកម្មភាពយន្តអន្តរជាតិផងដែរ៕