Home តារាជាតិ លោក លៀក លីដា បង្ហាញក្តីសង្ឃឹមនាំរឿង «សោកនាដកម្មភ្នំខ្មោច» ចាក់បញ្ចាំងជូនថ្នាក់ដឹកនាំទស្សនា

លោក លៀក លីដា បង្ហាញក្តីសង្ឃឹមនាំរឿង «សោកនាដកម្មភ្នំខ្មោច» ចាក់បញ្ចាំងជូនថ្នាក់ដឹកនាំទស្សនា

123
0

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហាញគោលបំណងក្នុងការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង «សោកនាដកម្មភ្នំខ្មោច» ដើម្បីចងក្រងរឿងរ៉ាវប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយជូនប្រជាជនខ្មែរជាពិសេសយុវជនជំនាន់ក្រោយឱ្យបានស្វែងយល់អំពីប្រវត្តិសាស្ត្រមួយនេះ។ ជាមួយគ្នានេះលោកក៏សង្ឃឹមថានឹងមានឱកាសនាំយកខ្សែភាពយន្តនេះ ទៅចាក់បញ្ចាំងជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifY50iDUmwe5pJG8YkB6ZivFyl998lYCRqueTgPrm2Z1UaG6G0QiFvPpCO-NN1r1mkKXZvcxoFTb0P3j2CBNeXWZVXBF8WpgLufEjaWYPwoU0zUEv_s9A0fUnZRalzh35ellO8lDD48sugXmRuVaGSetKL6hA4elQqYtammivUq6O3snM2va1scNUxvsw/s2048/image_2026-10-15_15-26-47.png
នៅថ្ងៃទី១៥ ខែតុលា លោក លៀក លីដា បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថាគោលបំណងសំខាន់នៃការផលិតខ្សែភាពយន្តនេះគឺដើម្បីរក្សាទុកជាឯកសារប្រវត្តិសាស្ត្រ និងបើកឱកាសឱ្យកូនខ្មែរគ្រប់ជំនាន់បានទស្សនា ព្រមទាំងយល់ដឹងបន្ថែមអំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអតីតកាល។ លោកបានសង្កត់ធ្ងន់ថាការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រមិនត្រឹមតែជាការបង្កើតស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយមួយក្នុងការចងចាំ និងបញ្ជូនចំណេះដឹងអំពីអតីតកាលទៅកាន់មនុស្សជំនាន់ក្រោយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8lVhqSX_G-D9XIaWz1g2vW3agoJ20e35I7msEI8XiPL8-DNBgjvHBbBIA3ZwpSRqyuPvXgnw5aYACX5Fwj1QHFBeAfSjkE-iVo5pdNwI6LElRnypZozceBtKpQ9U_034XIZM80BDQQ9BMooiarCUHWGQId2zwWzNnhzy9Ox_jPC9vAYWHRc6oReWyZ7U/s2048/image_2026-10-15_15-26-47%20(2).png
ម្ចាស់ផលិតកម្ម LD ក៏បានបង្ហាញបំណងប្រាថ្នាជាមួយនឹងក្តីសង្ឃឹមអាចនឹងមានឱកាសនាំយកខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច» (Blood Border: Cambodia’s 2nd Killing Fields) ទៅចាក់បញ្ចាំងជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានទស្សនា។ លោកបានសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំទាំងពីរនឹងផ្តល់ឱកាស និងអនុញ្ញាតឱ្យលោក ព្រមទាំងក្រុមការងារបាននាំយកខ្សែភាពយន្តប្រវត្តិសាស្ត្រនេះទៅចាក់បញ្ចាំងជូនទស្សនាផ្ទាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjldNbP_ALrPjtK71zbCdaITPrVCaiJMubZ4d4fAoLEvJAcjCUKC49YpVJ_xOvCbJBAUOHiSBU-jdAqfy3QoSN-YVpDdiurmEhDgA_zDRqMUKHR_ZL2_JYIpNoP-wMwh3cGjWsajhAKdWAWqp73X0IdvYooiwzxq6cMzi237NhAuvzgVIAqQJgcJDHCYT0/s2048/image_2026-10-15_15-26-45.png

ក្នុងសារដដែល លោក លៀក លីដា ក៏បានគោរពអញ្ជើញសាធារណជនឱ្យចូលរួមទស្សនាឈុតខ្លីផ្លូវការ (Official Teaser) នៃខ្សែភាពយន្តនេះដើម្បីស្វែងយល់បន្ថែមអំពីស្នាដៃថ្មីរបស់ផលិតកម្ម LD។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifK8zVf2_9ZQukRfeZABwZ2d8hMyBW6LwyGAFZOOEsCV-cxvI7nwpJCju-tK22L6jiPSit1Jlts-tCaIEdy8qCzekS0wgZqya6Mq78HOBg-LYaXMoKaN0sm-RVtVFD20ryZUWSG2V170Sripiz4y7CREsdMwVlTD_9diL1jAovmrNgByOtyMTNCNPi3Js/s2048/image_2026-10-15_15-26-45%20(2).png

«សោកនាដកម្មភ្នំខ្មោច» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់និងឈឺចាប់បំផុតរបស់ប្រជាជនកម្ពុជាដែលកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៧៩ និងដើមទសវត្សរ៍ឆ្នាំ១៩៨០ នៅលើតំបន់ជួរភ្នំដងរែកក្បែរប្រាសាទព្រះវិហារជាប់ព្រំដែនកម្ពុជា–ថៃ។ ក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែរដែលរត់គេចពីសង្គ្រាម និងរបបខ្មែរក្រហម ត្រូវបានអាជ្ញាធរយោធាថៃក្នុងសម័យនោះបង្ខំឱ្យចុះពីលើភ្នំដងរ៉ែក ទាំងបង្ខំកាត់វាលមីន និងតាមច្រកចោតៗ។មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតដោយសារការផ្ទុះមីន ការអត់អាហារ និងការបាញ់ប្រហារពីក្រោយខ្នង៕