Home តារាជាតិ ឃើញបវរកញ្ញា តាណាវ៉ាត់ លេងបទខ្មែរ ហ្វីយ៉ាតា ថាកុំឱ្យគេបោកម្តងទៀត

ឃើញបវរកញ្ញា តាណាវ៉ាត់ លេងបទខ្មែរ ហ្វីយ៉ាតា ថាកុំឱ្យគេបោកម្តងទៀត

236
0

ហ្វីយ៉ាតា បានព្រមានដល់អ្នកគាំទ្រខ្មែរមួយចំនួនកុំឆាប់បង្ហាញការស្រលាញ់ និងការគាំទ្រចំពោះតារា ឬបវរកញ្ញាថៃ ដែលយកបទចម្រៀងខ្មែរមកប្រើប្រាស់នៅលើបណ្តាញសង្គម TikTok ។ បវរកញ្ញាចក្រវាលកម្ពុជា២០២៥ ថាមិនបាច់ជេរគេនោះទេតែក៏ទុកចោលទៅហើយកុំចាញ់បោកគេម្តងទៀតព្រោះអាចមានបំណងអ្វីមួយ។ ហ្វីយ៉ាតា ក៏បានដាក់ការសង្ស័យថាទង្វើនោះប្រហែលចង់ឱ្យកម្ពុជាទិញការប្រកួតបវរកញ្ញា តាណាវ៉ាត់ ចូលវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMC-cTTcaS-AfcmWm6GgYStzuh9HmueLh_IHxigQQJ8-iEA4RAPysHPWyBvhe_DgvjEJnp27rug4jP3lcIS3rqQjLVm3TClwlabaqxlC3GXgkZmxNLh-gaC9Oacw08ZpGPckl_y0GD4Ja_vEw5qh4kA1Of9c-cgZD3f4Qt1OlKs2rq_VouzROJOwjYqnc/s2048/image_2026-10-15_10-22-58%20(2).png
ក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមទិកតុកថៃរួមទាំងបវរកញ្ញាថៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់តាណាវ៉ាត់មួយចំនួនដូចជា Miss Grand Thailand 2026 រួមទាំងនាង Engfa បានលេងបទចម្រៀងខ្មែរមួយបទដែលមានការលាយបញ្ជូលចង្វាក់ថ្មីពីបទដើមមានចំណងជើងថា «មិនទ្រ បែកគ្នា» ពីតារាចម្រៀង រ៉េត ស៊ូហ្សាណា Ft. STEP។ ស្របពេលបវរកញ្ញារបស់តាណាវ៉ាត់ លេងបទខ្មែរ ហ្វីយ៉ាតា បានបញ្ចេញសំណេរមួយដោយជំរុញកុំឱ្យខ្មែរចាញ់បោកគេម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7PQTBwwe0lU0mUe4fTUqg_IAAJg-jBa0w1HHXoBu6L2TCsXGlNBJcd_24meggnidQ42pRjgBfWLZYuE7VdXG1QMUP1zjqS0qkKsZU9qABcsJOpeG2guDi2f6waldBgM1xhGCmmhw1S8U15fwdmNSpi6RmmcU3xsKIlaet15VjvKAKVC0AyaLs2uvTs_c/s1912/image_2026-10-15_10-22-58.png

ហ្វីយ៉ាតា បានលើកឡើងនៅយប់ថ្ងៃទី១៤ ខែតុលា ថា នៅពេលឃើញតារា ឬបវរកញ្ញាថៃប្រើប្រាស់បទចម្រៀងខ្មែរ អ្នកគាំទ្រខ្មែរមិនគួរប្រញាប់ចូលទៅបញ្ចេញមតិបែបស្និទ្ធស្នាល ដូចជា «Thank you» ឬ «Love you, idol» ភ្លាមៗនោះទេ។ ទោះជាយ៉ាងណា ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា មិនចាំបាច់ប្រើពាក្យប្រមាថ ឬបញ្ចេញការស្អប់ខ្ពើមចំពោះបុគ្គលទាំងនោះដែរ ដោយអាចជ្រើសរើសមិនប្រតិកម្មចំពោះសកម្មភាពបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbi6hYRhXJksg1_8uValTT8XkIW9BD8tnGjRfIISDQCWxqQRqrFA8vxpB9_lma-7P7M7MCDSnetKKY6uhDaGANWrAoTpri77SqRuY_fNjzjdIWa7ZHWfo5dXqqasRpCC6kfLrkrBz1xL28_exqk5ri_acB89__9i942mRKPO-TwVh0S2j639-LsujUQ-c/s2048/image_2026-10-15_10-23-01%20(2).png
ហ្វីយ៉ាតា បានភ្ជាប់ទស្សនៈរបស់ខ្លួនទៅនឹងការចងចាំអំពីការលះបង់របស់វីរកងទ័ពដោយរំឭកពីវីរយុទ្ធជនដែលបានចាកចេញពីគ្រួសារ និងការសិក្សា ដើម្បីបំពេញភារកិច្ចការពារប្រទេសជាតិ ព្រមទាំងអ្នកដែលបានពលីដើម្បីជាតិមាតុភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBX3PhfwDHuvamESJW0pKdkbv7cW6uhnM_cd7yZROrG-aIl0_R52J042SaMlRcJbGwODVcPD2GEw6CV7I-Vm3KgPO4wFcKTVpO6SQTVED9rDalLU8SX06DymZPcF_vRQRohmsnNZAzpQDB2p1t-dVooEdvDFYRLXnwoEIKuwxCyqJ-j6ovK4BHMr7VOXo/s2048/image_2026-10-15_10-23-03.png
ហ្វីយ៉ាតា ក៏បានចោទជាសំណួរថា តើការប្រើប្រាស់បទចម្រៀងខ្មែរតែមួយបទនៅលើ TikTok គួរត្រូវបានចាត់ទុកជាហេតុផលគ្រប់គ្រាន់សម្រាប់ការបង្ហាញការគាំទ្រយ៉ាងស្និទ្ធស្នាលដែរឬទេ ខណៈដែលនាងយល់ថា ប្រជាជនខ្មែរគួរចងចាំពីការឈឺចាប់ និងបញ្ហាដែលខ្លួនជឿថាបានកើតឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqAPxXMwvStxImbGGe4L_YwFqq5Y9lE8L1P_UVuiIeGkdQPdOYgMb6UbsJAbjNsdQHdUVwcOiNQvR7r85JpDPShlFFP6OWJijhcoAIt3Yf-3HIwfOXp9KujUvbKFG7FP8DJBwjuzgj2xlpzbfQZ4VMDnBfJsXgc7S1Be7VTVtUrRRVkXGbzcb32yQQxE/s1440/image_2026-10-15_10-23-02%20(2).png

បន្ថែមពីនេះ ហ្វីយ៉ាតា បានលើកឡើងពីអ្វីដែលនាងយល់ថា អាចជាការប្រើប្រាស់ឥទ្ធិពលវប្បធម៌ ឬ «Soft Power» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រពីប្រជាជនខ្មែរ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ក៏បានបញ្ចេញការសង្ស័យថា សកម្មភាពប្រើបទចម្រៀងខ្មែរនេះអាចមានគោលបំណងទាក់ទាញអ្នកគាំទ្រឱ្យត្រឡប់ទៅគាំទ្រផលិតផល ឬកម្មវិធីប្រកួតបវរកញ្ញារបស់ថៃឡើងវិញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-21ZbiEiEgkBBz3dxdrwNej4AaQpIHg82N3Zmucx39HSTvjpElD2ROtXse9JtOzOW7bgQdBECu2PU-ES-s0n0x4ec__uHFhNTslrtPMAmFevfdB0JRzYvT-bIEGiM3-3jT2hMdzB4ybq_Obh_1kUGdVr-XxLDjBL7Z636E5-LyzNGm1k3abdnW1ZdPY/s1320/image_2026-10-15_10-23-02.png
ហ្វីយ៉ាតាថា «កុំភ្លេចឱ្យសោះណាបងប្អូនខ្មែរយើង គេធ្វើចឹងព្រោះសេដ្ឋកិច្ចគេមួយផ្នែកកំពុងដាច់ខ្យល់.. ម្យ៉ាងប្រហែលចង់ឱ្យយើងទិញការប្រកួតបវរកញ្ញារបស់តាកៃចូលវិញមិនដឹង.. »។ បវរកញ្ញាកម្ពុជារូបនេះក៏បានប្រៀបធៀបស្ថានការណ៍នេះទៅនឹងទំនាក់ទំនងស្នេហាដែលធ្លាប់ជួបការខកចិត្ត ដោយលើកឡើងថា «ពួកសៀមដូចជា ex របស់យើងអ៊ីចឹង…ធ្លាប់បោកយើងម្ដងហើយនឹងត្រឡប់មកធ្វើល្អម្ដងទៀត.. ដើម្បីដឹងថាយើងនៅល្ងង់ ឱ្យគេបោកឬអត់»៕