គ្រាន់តែទៅចូលរួមការប្រគំតន្រ្តីអាយដលដែលខ្លួនឯងស្រលាញ់ Vinmart ត្រូវរងនូវពាក្យសម្តីមិនសមរម្យមកលើខ្លួនរហូតឈានដល់ការដៀលដាមដល់ម្តាយទៀត។ មិនឱ្យគេជេរហើយរួចខ្លួនម្ចាស់ Mart រូបនេះបានចេញលិខិតជូនដំណឹងទៅកាន់គណនី Kris wang និងបង្ហាញជាសាធារណៈថាប្រសិនជានរណាប្រើពាក្យសម្តីមិនសមរម្យលើខ្លួនទៀតរូបនាងនឹងលេងវិញហើយ។

ថ្មីៗនេះទន្ទឹមនឹងការសប្បាយចិត្តបានជួបអាយដលដែលគាំទ្រតាំងពីឆ្នាំ២០១២ Vinmart ត្រូវមកខូចអារម្មណ៍ជាមួយនឹងគណនីហ្វេកប៊ុកមួយឈ្មោះថា «Kris wang » ដែលបានបញ្ចេញមតិបែបសើចចំអកលើរូបរាងរបស់នាង។ គណនីនេះបានបញ្ចេញមតិដោយមិនបានដាក់ជា Public ឡើយប៉ុន្តែមានការចែករំលែកបន្តនិងមានអ្នកផ្ញើឱ្យមើលទើប Vinmart អាចឃើញពាក្យសម្តីជាច្រើនដែលគណនីនេះបាននិយាយមកលើនាង។ អ្វីដែលធ្វើឱ្យ Vinmart កាន់តែមិនអាចទ្រាំបានគណនីនេះមិនត្រឹមតែប្រមាថលើនាងប៉ុណ្ណោះទេប៉ុន្តែឈានទៅដល់ ម្តាយរបស់ខ្លួនថែមទៀត។
.png)
ក្រោយមានរឿងចម្រូងចម្រាសទាក់ទងនឹងការបញ្ចេញមតិជាច្រើន Vinmart បានបង្ហោះវីដេអូខ្លីដោយបង្ហាញពីការផ្តិតមេដៃលើលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនទៅកាន់គណនីខាងលើនេះ។ Vinmart បានបញ្ជាក់ថានាងមិនចង់និយាយច្រើននោះទេហើយការធ្វើបែបនេះគឺធ្វើមួយគំរាម១០០។ ម្ចាស់ម៉ាតនិងក្លិបកម្សាន្តរូបនេះក៏បានព្រមានទៅកាន់អ្នកដទៃទៀតឱ្យគិតពិចារណាមុននឹងបញ្ចេញមតិឬចែករំលែកលើវីដេអូរបស់អ្នកដទៃ។
.png)
ឈានចូលថ្ងៃទី៥ ខែតុលា Vinmart បានប្រកាសជាសាធារណៈថា «ចាប់ពីថ្ងៃនេះទៅ បើ Share comment ហើយនិយាយមិនសមរម្យមកខ្ញុំ ខ្ញុំលេងវិញហើយណា»។ ចំណាត់ការរបស់ Vinmart ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញការគាំទ្រ៕









