យោងតាមការចុះផ្សាយរបស់ Khaosod English នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមហ៊ុនអ៊ីស្រាអែលបានបញ្ជូនគ្រាប់រ៉ុក្កែត D11A រួមបញ្ចូលទាំងប្រព័ន្ធមួយដែលមានរយៈចម្ងាយបាញ់ដល់ទៅ ៤៥០ គីឡូម៉ែត្រ មកកាន់ប្រទេសថៃ ដើម្បីត្រៀមលក្ខណៈប្រើប្រាស់ប្រសិនបើមានតម្រូវការ។.jpg)
_______________
ក្ដៅគគុក! ក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់អ៊ីស្រាអែល បានធ្វើការប្រគល់គ្រាប់រ៉ុក្កែតយុទ្ធសាស្ត្រប្រភេទ D11A ដែលមានសមត្ថភាពបំផ្លិចបំផ្លាញក្នុងរយៈចម្ងាយឆ្ងាយរហូតដល់ទៅ ៤៥០ គីឡូម៉ែត្រ ទៅឱ្យកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីត្រៀមលក្ខណៈរៀបចំខ្លួនបើកការវាយប្រហារក្នុងករណីចាំបាច់ ដែលនេះជាការដំឡើងសាច់ដុំយោធាយ៉ាងគំហើញខុសពីធម្មតា។
យោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់សារព័ត៌មានល្បីឈ្មោះ Khaosod English ដោយផ្អែកលើរបាយការណ៍របស់លោកស្រី Wassana Nanuam អ្នកយកព័ត៌មានកិច្ចការយោធាដ៏មានឥទ្ធិពលរបស់ថៃ បានលាតត្រដាងថា ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Elbit Systems បានបញ្ជូនគ្រាប់រ៉ុក្កែត D11A ព្រមទាំងប្រព័ន្ធគ្រប់គ្រងបាញ់បង្ហោះមកដល់ទឹកដីថៃរួចរាល់ហើយ។ កាន់តែរន្ធត់ជាងនេះទៅទៀត លោកស្រី Wassana ក៏បានទម្លាយបន្ថែមថា ក្រៅពីអាវុធអ៊ីស្រាអែល មហាអំណាចចិនក៏បានធ្វើការប្រគល់គ្រាប់រ៉ុក្កែតប្រភេទ DTI 1G មកឱ្យកងទ័ពថៃក្នុងពេលព្រមគ្នា ផងដែរ ដើម្បីយកទៅរៀបចំយុទ្ធសាស្ត្រយោធារួមគ្នាក្នុងកម្រិតខ្ពស់។

ស្របពេលដែលស្ថានភាពព្រំដែន និងទំនាក់ទំនងរវាងថៃ និងប្រទេសជិតខាងមិនទាន់បាត់ភាពតានតឹង និងនៅតែមានភាពរកាំរកូសខ្លាំងនៅឡើយនោះ ការទទួលបាននូវអាវុធធុនធ្ងន់ និងប្រព័ន្ធរ៉ុក្កែតបាញ់រះខ្នាតយក្ស (MLRS) របស់យោធាថៃនៅពេលនេះ បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងក្លាជុំវិញសន្តិសុខតំបន់ មហាជនបាននិងកំពុងដាក់ការសង្ស័យ និងតាមដានយ៉ាងស្អិតរមួតថា តើការប្រមូលទិញអាវុធបាញ់ឆ្ងាយទាំងពីអ៊ីស្រាអែល និងចិនរបស់ថៃ ធ្វើឡើងក្នុងចេតនាបង្កហេតុ ឬដើម្បីត្រៀមបើកសមរភូមិណាមួយ? ព្រោះកម្ពស់វាយប្រហារ ៤៥០គីឡូម៉ែត្រ គឺមានវិសាលភាពធំធេងដែលអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។

ទោះជាយ៉ាងណា ចំពោះមុខការដំឡើងសាច់ដុំយោធារបស់ប្រទេសជិតខាង កម្ពុជានៅតែបន្តរក្សាជំហរសន្តិភាព ប៉ុន្តែក៏មិនធ្វេសប្រហែសឡើយ ដោយកងទ័ពការពារព្រំដែនកម្ពុជាតែងតែមានម្ចាស់ការខ្ពស់ ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងមានខែលច្បាប់អន្តរជាតិជាអាវុធយុទ្ធសាស្ត្រក្នុងការវាយបក និងទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពាន ឬការគំរាមកំហែងណាមួយពីខាងក្រៅ ដើម្បីធានាការពារព្រលឹងជាតិ និងទឹកដីឱ្យបានគង់វង្ស៕










