Home តារាជាតិ ស្រ្តីជនជាតិចិនលើកដៃសូមទោស ល្អហួស ខណៈនាងថា ខ្មែរមានសន្តានចិត្តល្អលើកលែងអ្នកដឹងខ្លួនខុស

ស្រ្តីជនជាតិចិនលើកដៃសូមទោស ល្អហួស ខណៈនាងថា ខ្មែរមានសន្តានចិត្តល្អលើកលែងអ្នកដឹងខ្លួនខុស

153
0

កាលពីយប់មិញនេះ(២៣ កញ្ញា) ល្អហួស បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបានដឹងដំណឹងថាមានស្រ្តីជាជនជាតិចិនម្នាក់បានច្រាននាងពេញទំហឹងទាំងស្ថិតនៅក្នុងឈុតអប្សរា។ ហេតុការណ៍នេះបានទាក់ទាញទស្សនិកជនភ្លាមៗនិងចង់ដឹងពីមុខមាត់របស់ស្រ្តីជនជាតិចិនរូបនោះ។ យ៉ាងណាក្រោយមករឿងរ៉ាវនេះបានឈានដល់ការបញ្ចប់ដោយការសម្របសម្រួលដោយស្រ្តីនោះបានលើកដៃសូមទោស ល្អហួស និងបញ្ជាក់ថាគាត់គ្មានចេតនា ខណៈ ល្អហួស ក៏ព្រមអធ្យាស្រ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNia6-4cxQ1XxgVzR82rIqZqDxzEvwd3YhIZE6LtEnutDD24-UJB7yJX2tMuYDH48TID6LU3HXCMyH9VDFSt6qXCW1lM_TABKqWLz_0ydH9A_-pcQu-MAv3aHC-kU8i3lnSyCrYsMtqtFDxrBPiP6yC7HN_RqEmRAGbbcaednH9sXYV7aVlxP-JxpiB4/s2048/image_2026-09-24_08-56-03.png

តាមការបង្ហោះរបស់ ល្អហួស នាងបានបញ្ជាក់ថាបន្ទាប់ពីមានការសម្របសម្រួលពីអ្នករៀបចំកម្មវិធីនាងបានជួបនិងទទួលការសូមទោសពីស្ត្រីជនជាតិចិនរូបនេះដោយផ្ទាល់។ ភាគីខាងស្ត្រីនោះក៏បានពន្យល់ពីហេតុផលដែលនាំឱ្យមានហេតុការណ៍ច្រាននាងក្នុងកម្មវិធី ហើយបានទទួលស្គាល់ថាទង្វើដែលបានកើតឡើងគឺជាកំហុសអចេតនា។ ល្អហួស ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី ដែលបានចូលរួមជួយសម្របសម្រួល និងបកស្រាយពីស្ថានការណ៍ ដើម្បីឱ្យភាគីទាំងពីរបានយល់ពីមូលហេតុ និងអារម្មណ៍របស់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOfrQwx1BTyzfBbRBg2M5fVJ6JF2NUfBzK0PsVxdQk4Ozoq3a7z6NJjM46L75Ux-CuF7Cc19MnBHshL7I3cdYenmVZXCXSJB32OmcWlOju3-jSPihSyxLetW0H3eXYC51YEMKI2YsslAdgs0YBH6S3G3My708ygbiRT3L5odRGRL_X28ps2uH7vqwjs4/s636/image_2026-09-24_08-55-59.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺជំនួសឱ្យការបន្តភាពតានតឹង Miss Teen Cambodia 2025បានជ្រើសរើសការយោគយល់ និងអភ័យទោស ដោយទទួលយកការសូមទោសពីភាគីស្រ្តីជនជាតិចិន បន្ទាប់ពីបានទទួលស្គាល់កំហុសនិងពន្យល់ពីហេតុផលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ucYohkXgNzKkFxtrIpTgNII8owecR0TsGeACjlVZT2DvJ7v1mmuvEOoNBdwH5ozpdfUAga3s8o5_RJqPnRpEgjmlGGYlYoGZ32qnAq1X-PgjvE5FAfxxvvrscojSWiqg_qhJv45Ip6b-fVdjWrYQIf7tsLqWO07yxjSn0yP5OP2LxxdvQG6UST1JD9I/s2048/image_2026-09-24_08-56-00%20(2).png
តាមសារដែលបានបង្ហោះ ល្អហួស បានលើកឡើងពីការយោគយល់ និងការផ្តល់ឱកាសឱ្យអ្នកដែលបានធ្វើខុសអាចកែប្រែខ្លួន។ នាងបានបង្ហាញថា ការសន្ទនា ការពន្យល់ និងការទទួលស្គាល់កំហុស អាចជួយបញ្ចប់ការយល់ច្រឡំ និងរក្សាទំនាក់ទំនងល្អរវាងភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibMpl_9CoR0KRva4AfvtAcYHSTLh5j0AEYDvtcW9tvFWz1fZW4HkGf1YJCw2wfvvtANi52I9NUvTyuDh7FhG9Myoba51Pc2s3TDgJyUQKnN3S_4pxNLsHliEl6R_TQrbOJ9ogehAcHnbJEDBEXbgZuG67akQ-jY1jI6Ql08skeyYIDRKlOYlE1c_7h8rw/s1536/image_2026-09-24_08-56-02%20(2).png

ល្អហួស បានសង្កត់ធ្ងន់ថា «បេះដូងខ្មែរតែងតែមានមនោសញ្ចេតនា និងភាពស្មោះត្រង់ និងការលើកលែងទោសកំហុស និងផ្ដល់ឱកាសឱ្យអ្នកដែលធ្វើខុសបានកែប្រែ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-5MGuh117blrzAmwEwpYeLYuJespBoF7TDI_oNcdQC129yf_KlGA80H8i94DjUjWHdYHYJ_2tZsx4Q_rAdDygIf-xOOp5dW7_ADhEBtzmHV0u6ZVAqgOrCLqemxjcb8aql9YwJqIR481r_sFkZnzjhjoF_5h7qLEo-tv1uTeJzYA2yA_i1MlIzhyphenhyphenH2eE/s763/image_2026-09-24_08-55-59%20(2).png

គួរបញ្ជាក់ផងដែរថាហេតុការណ៍ដែលស្រ្តីជនជាតិចិននេះបានច្រាន ល្អហួស មួយទំហឹងទាំងនាងគ្រោងឈុតអប្សរា គឺនៅក្នុងកម្មវិធីសែនព្រះខែ នៅកោះពេជ្រ អាគារ D ៕