Home តារាជាតិ ជា វណ្ណារិទ្ធ ប្រឈមនឹងការរិះគ.ន់ក្នុងនាមជាពិធីករកម្មវិធីបវរកញ្ញា

ជា វណ្ណារិទ្ធ ប្រឈមនឹងការរិះគ.ន់ក្នុងនាមជាពិធីករកម្មវិធីបវរកញ្ញា

170
0

លោក ជា វណ្ណារិទ្ធ បានប្រឈមនឹងមតិវែកញែកជាច្រើនក្នុងនាមជាពិធីករនៅក្នុងកម្មវិធីបវរកញ្ញាដោយមតិជាច្រើនសម្តែងការមិនពេញចិត្តឡើយ។ មិនត្រឹមតែប៉ុណ្ណោះអ្នកតាមដានវិស័យបវរកញ្ញាបានជំរុញឱ្យលោកសិក្សាពីកម្មវិធីបវរកញ្ញាដើម្បីអាចដំណើរការកម្មវិធីនេះឱ្យរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzj4gt27uPaDuOAZ8LCDJ3aycXYn6a4tZ5fqI4E9RSs8M3mYkHZlpP9HqMtY3rEhuVyEbZEoJwvWM4xaoNA-C8AjL_LSRJY55tn8Ok1VY-FwP40mJc8OjjyZuci6EUkyKJkhXrQIqTPSJaSXmY0UjVLX7g8b9x3qus2zWmHB0B5c1xEsyPaW1jV2LIgL8/s2730/image_2026-09-22_10-52-41.png

មិនថាធ្វើជាពិធីករកម្មវិធីផ្លូវការ ថ្នាក់ជាតិ កម្មវិធីកម្សាន្តតាមទូរទស្សន៍ កម្មវិធីអាពាហ៍ពិពាហ៍ ឬសូម្បីតែជាពិធីករក្នុងកម្មវិធីរ៉េប លោក ជា វណ្ណារិទ្ធ សុទ្ធតែទទួលបានមតិជាវិជ្ជមានដែលកម្រនឹងមានរឿងចម្រូងចម្រាសណាស់។ ទោះយ៉ាងណា ឈរលើអាជីពជាពិធីករអស់រយៈពេលជាច្រើនឆ្នាំមកនេះលោក ជា វណ្ណារិទ្ធ បានប្រឈមមុខនឹងការរិះគន់លើអាជីពក្នុងនាមជាពិធីករក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA8Zan3RTfweHiyFOHFLbA7EMQEqamgWVjx8IAMDQQBv53Qsv9fxS4Vc6a4W-3ae3KiHs01zUG4NgPEeeWItX9RZ1Ak1fBXGfWrqgOhwMRe8FFoOg8XGCCCd4jUAFdRBbR-dOunxbpuCKA1u6u9d8SnGjGvBhCusKXzOQkfbFV6N7Vn9AbbkZLDl65BX4/s4032/image_2026-09-22_10-52-33.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកអ្នកតាមដានវិស័យបវរកញ្ញាមិនពេញចិត្តចំពោះការសម្របសម្រួលដំណើរការកម្មវិធីរបស់លោក ជា វណ្ណារិទ្ធ ឡើយរហូតអ្នកគាំទ្របានបោះសម្តីដោយស្នើឱ្យពិធីការិនីនិយាយតែម្នាក់បានហើយ។ ក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ដែលមានប្រាសាទ ដាវីន គឺជានាយកជាតិ លោក ជា វណ្ណារិទ្ធ បានប្រឈមនឹងសម្តីរបស់មហាជនថា៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPIs-J2vuB9BlnBp7b89VWCK6XdH1qpDJoe49M2jcGLQ8zyF-DNP1EEQ3EJOSDpPb35qEy_IeTLl9QkeG2UxLNuNBok8xMPtnKww0VBqfx5ULel7f7j8AiL2oUkAB1hxmORe6YnvvM6JL5IuX_NKiZC4GRN6yG6GLWPScGzeP_dwRbxORMHPvxODN2hDE/s3942/image_2026-09-22_10-52-38.png
«ប្រកាសបវរកញ្ញាដូចប្រកាសប្រលងបាក់ឌុបហើយឡើងសំអឿន, MC ប្រុសឃើញគាត់មានបទពិសោធន៍ក្នុងកម្មវិធីផ្លូវការច្រើនដែរតែមកម្តងទទេរម៉ង ដូចលេងកប្លែង ចាញ់ MCក្រោយៗដាច់, គាំង MC ណាស់ unprofessional»។ មតិខ្លះទៀតលើកឡើងថា «MCប្រុសហ្នឹងគេ complain រហូតឱ្យតែកម្មវិធីបវរកញ្ញា។ គាត់មានដែលមើលកម្មវិធីក្រៅប្រទេសអត់?MCគេមិនតាប៉ែចឹងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpWCUoy-Foi4j7jnwNoDSgqA8K2lOqzefCcvWQgEVC7-hHZoCArUBdiX9E4GMdYICn0igYGeut4CEjQ-kVLCuvexEj8YX9WVZYMUUY0kau1MhtGuP4yvRw0uTZmYYejYVBzwR1UxP9gi7gf9zlhJcoGkYqrF7AQOSdnTVePNmS900HXgLOBNuCRTAmvbM/s3022/image_2026-09-22_10-52-36.png

គួរឱ្យដឹងថាជំវិញមតិវែកញែកនិងការរិះគន់ពីអ្នកគាំទ្រវិស័យបវរកញ្ញាក្នុងនាមធ្វើជាពិធីករកម្មវិធីបវរកញ្ញចក្រវាលកម្ពុជាឆ្នាំ២០២៦មកទល់ពេលនេះលោក ជា វណ្ណារិទ្ធ ពុំបានបង្ហាញសញ្ញាតបតឬនិយាយអ្វីឡើយ៕