Home សុខភាព «ការច្រៀង» ជាឱសថធម្មជាតិកាត់បន្ថយស្ត្រេស និងពង្រឹងសុខភាពរាងកាយ

«ការច្រៀង» ជាឱសថធម្មជាតិកាត់បន្ថយស្ត្រេស និងពង្រឹងសុខភាពរាងកាយ

190
0

ឈប់និយាយថា «ច្រៀងមិនកើត ខំច្រៀងធ្វើអី» ទៀតទៅ ព្រោះថាការច្រៀងមិនត្រឹមតែជាសិល្បៈនៃការបញ្ចេញអារម្មណ៍ ឬជាការកម្សាន្តលេងមួយពេលនោះទេ ប៉ុន្តែវាគឺជា «ឱសថធម្មជាតិ» ដែលត្រូវបានអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រទទួលស្គាល់ថា មានសមត្ថភាពស្តារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត ព្រមទាំងរាងកាយយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0eSOxyVLY-kh46pZ8ExYvNHjAmtrlI6F0AwL-eVkYLjlnPviUhTx-Y4mSluZa_mqiOdgFS95d0Kwoms_BnIapL9kOqA92fOQfF5J2D1UFwqhgdFaqj9VKflDkKzPmYBH6TTmOpsN4tesaqBGKvV5c77-zROv111pCsh2lP_bmUl0sNC65rRcjua6uvlo/s1200/photo_2026-09-12_10-20-46.jpg ផ្អែកលើលទ្ធផលនៃការសិក្សា និងប្រភពស្រាវជ្រាវជាច្រើន ខាងក្រោមនេះជាវិធីសាស្ត្រ និងផលប្រយោជន៍ស៊ីជម្រៅដែលកើតចេញពីសកម្មភាពច្រៀង៖

បើយោងតាមការសិក្សាវាស់វែងសារធាតុនៅក្នុងទឹកមាត់របស់អ្នកច្រៀងបានរកឃើញថា កម្រិតអរម៉ូនស្ត្រេស ឬ Cortisol បានថយចុះយ៉ាងច្បាស់លាស់បន្ទាប់ពីពួកគេបានច្រៀង ដែលធ្វើឲ្យមានអារម្មណ៍ធូរស្រាលជាងមុន។ ម្យ៉ាងទៀតនៅពេលច្រៀង រាងកាយនឹងបញ្ចេញសារធាតុគីមីរីករាយ Endorphins និង Oxytocin ដែលសារធាតុទាំងនេះជួយបំបាត់អារម្មណ៍បាក់ទឹកចិត្ត បង្កើនទំនុកចិត្ត និងដើរតួជាថ្នាំបំបាត់ការឈឺចាប់តាមធម្មជាតិ (Pain Tolerance) ទាំងការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្ត។ ការច្រៀងជាក្រុម ឬការច្រៀងជុំគ្នា (ដូចជាការច្រៀងខារ៉ាអូខេ ឬក្រុមចម្រៀង) ជួយឱ្យមនុស្សងាយចុះសម្រុងគ្នា បង្កើនភាពស្និទ្ធស្នាល និងកាត់បន្ថយអារម្មណ៍ឯកោ។ ជាមួយគ្នានេះ ការចងចាំទំនុកច្រៀង ចង្វាក់ និងការអាននោតភ្លេង ជួយឱ្យខួរក្បាលធ្វើការយ៉ាងសកម្ម ហើយក៍អាចជួយកាត់បន្ថយជំងឺភ្លេចភ្លាំងផងដែរ (Alzheimer’s )។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWXSYkJo4lTQ2u99HKLWXJcccNGNnyrmsxt9SosNqlY23PeUjk4RhSzgDQ-jJYt_ZmY0cw5Kwt3gXN9HlC4HCSQStFE5ni6tklFHOHsYNQ2XJIBpgt3Mu0I0VoVEORvke_3CWKYsSZ5U-JOG_FRB9tBxKRyEMXWX9oh0ifUtOprsMs0VTjd-nrzfZu760/s766/photo_2026-09-12_10-20-47%20(2).jpg
បើនិយាយពីការផ្ដល់អត្ថប្រយោជន៍ដល់រាងកាយនិងផ្លូវដង្ហើមវិញ ការច្រៀងត្រឹមតែមួយម៉ោង គឺអាចបង្កើនកម្រិតអង់ទីគ័រ Immunoglobulin A (S-IgA) និងប្រូតេអ៊ីន Cytokines យ៉ាងច្រើននៅក្នុងរាងកាយ ដែលសារធាតុទាំងនេះជាប្រព័ន្ធការពារជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ និងជំងឺឆ្លងផ្សេងៗ។ នេះបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt (អាល្លឺម៉ង់) និងស្ថាប័ន Tenovus Cancer Care។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRPQrSUgWioNXM0Cgs6p_6TvcC8wwFQMxiWorKJ7DkYEmW6MX_qOJ-bUR5vQ4dTK816eBgonEiPyj2IyGrmUtK7WHe8YwOH5_bc2H1jYC057n8frU046qrMVzqT0HljPDm9j34ZuTLc4jFRtAJvl0dqooaP6fPSeiYCkDrmhohSDGcYzhjZOCNp73H7E/s1280/photo_2026-09-12_10-20-47.jpg
បន្ថែមពីនេះ ការច្រៀងដូចជាការហាត់ប្រាណសួតបែប Aerobic ចញ្ចឹងដែរ ដែលជួយឱ្យសួតរីកធំ បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម និងជួយដល់អ្នកដែលមានបញ្ហាផ្លូវដង្ហើម។ លើសពីនេះការច្រៀងជាទៀងទាត់ជួយពង្រឹងសាច់ដុំបំពង់ក ក្រអូមមាត់ និងផ្លូវដង្ហើមខាងលើ ហើយអត្រាគេងស្រម៉ុកក៍តិចជាងមនុស្សទូទៅដែរ។ វាក៏ជួយសម្រួលសម្ពាធឈាម ចង្វាក់បេះដូង និងធ្វើឱ្យរាងកាយចូលទៅក្នុងស្ថានភាពសម្រាក (Relaxation response) បានយ៉ាងឆាប់រហ័ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CI1FlzOQtLyshT7-fi7ofkSy7Z8fHNlP32wUgPNi-G2HZxNrtutxUuvwbvxTHRvsIGZOCqBtALLVfi1mZzQvy0E_nUxxoN03FbDKoek1xyuI0SgA-SNOeq5czsuNojkBpGPTbqgz0eRNY4rJI1eusFagtKqP38TX98jAUYOWEP1UHwGRbxGkxziZhGg/s1200/photo_2026-09-15_09-22-40.jpg

ហេតុនេះកុំបាច់ខ្មាសអៀន មិនចាំបាច់ទាល់តែច្រៀងពីរោះ មានគេសសើរនោះទេ ផលវិជ្ជមានមិនរើសទឹកដមសំឡេងទេ ទោះបីជាអ្នកច្រៀងត្រូវចង្វាក់ ឬខុសចង្វាក់ក៏ដោយ។
ដូច្នេះដើម្បីទទួលបានផ្លូវចិត្តរឹងមាំ បំបាត់ការស្រ្តេស និងបាក់ទឹកចិត្ត ក៏ដូចជាបង្កើនទំនុកចិត្ត ព្រមទាំងរាងកាយមានសុខភាពល្អ អ្នកគួរបង្កើតទម្លាប់ច្រៀងក្នុងជីវិតប្រចាំថ្ងៃមិនថាពេលងូតទឹក បើកបរ ធ្វើការងារផ្ទះ ឬក៏ច្រៀងលេងកម្សាន្តជាមួយមិត្តភក្តិ ឬគ្រួសារ ដើម្បីទទួលបានផលប្រយោជន៍ទាំងផ្នែកទំនាក់ទំនងសង្គមបន្ថែម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmFbnT5BSesJfHlR6t1MTwUiMtztGwxl7Dh2BW16mCM_YO77gxtk6VLS0gMZk5uAuRQouN64ZzX5BXmhl-keZSgxrEyrk5Rv0voufbvWsMN9qxv3sjNyBUloLDSBExLcI0mgrs3pSmH__JBzxruFJPz5Ek8CfA2tfXcuWzEJNmyPF7bIcoadTyLzA4L8/s678/photo_2026-09-15_09-23-35.jpg